នៅថ្ងៃទី៣០ កញ្ញា នេះ អត្តពលិកប្រភេទកីឡាកម្ពុជា ២ប្រភេទ នឹង​ត្រូវ​ប្រកួត​បន្តរួម​មានកីឡា ទ្រីយ៉ាក្លុង និងអត្តពលកម្ម នៃព្រឹត្តិការណ៍កីឡាកម្រិតអាស៊ី Asian Games ឆ្នាំ២០២២ នៅទីក្រុង Hangzhou ប្រទេសចិន ។

កម្មវិធីប្រកួតរបស់អត្តពលិកប្រភេទកីឡាកម្ពុជា ២ប្រភេទ នៅថ្ងៃទី៣០ កញ្ញា​នេះ៖

បញ្ជាក់៖ កម្មវិធីប្រកួត​នេះ គិត​តាម​ម៉ោង​នៅ​ទីក្រុង Hangzhou ប្រទេសចិន

គិត​ត្រឹម​ថ្ងៃទី២៩ កញ្ញា នៃព្រឹត្តិការណ៍កីឡាកម្រិតអាស៊ី Asian Games ឆ្នាំ២០២២ នៅទីក្រុង Hangzhou ប្រទេសចិន អត្តពលិក​កម្ពុជា នៅ​តែ​មិន​ទាន់​រក​បាន​មេដាយ ខណ:ប្រទេស​អាស៊ាន​ចំនួន ៨​ហើយ​ដណ្ដើម​បាន​មេដាយ​ រួម​មាន ថៃ, ឥណ្ឌូណេស៊ី, សិង្ហបុរី, ម៉ាឡេស៊ី, វៀតណាម, ប្រ៊ុយណេ, ហ្វីលីពីន និងឡាវ។

រំលឹក​ថា កម្ពុជា បាន​បញ្ជូល​អត្ដពលិកចំនួន ១១៤នាក់ ចូល​រួម​ប្រកួតលើ ១៧ ប្រភេទ​កីឡា​ក្នុង​ព្រឹត្តិការណ៍កីឡាកម្រិតអាស៊ី Asian Game នៅទីក្រុង Hangzhou ប្រទេសចិន ក្នុង​នោះ អត្តពលិក​កីឡាចំបាប់ មាន​ចំនួន ១៤នាក់។

ព្រឹត្តិការណ៍នៃការប្រកួត Asian Games ឆ្នាំ២០២២ នៅទីក្រុង Hangzhou ប្រទេសចិន គ្រោងបញ្ចប់នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ លើ៤៨២វិញ្ញាសា ៤០ប្រទេសកីឡា៕

Share.