ប្រទេសចិន​ ដណ្ដើមបានមេដាយមាសលើស ១០០គ្រឿងមុនគេ និង​មេដាយសរុបមានចំនួន ២០០គ្រឿង នៃការប្រកួតក្នុងព្រឹត្តិការណ៍ប្រកួត កីឡាកម្រិតទ្វីបអាស៊ី Asian Games 2022 លើកទឹកដីខ្លួនឯង។

មេដាយដែល​អត្តពលិករបស់​ប្រទេស​ចិន​ដណ្ដើមបាន គិតត្រឹមម៉ោង ៨:៣០នាទីព្រឹកថ្ងៃទី៣០ កញ្ញា រួមមាន៖

  • មេដាយមាស មានចំនួន ១០៥គ្រឿង
  • មេដាយប្រាក់ ៦៣គ្រឿង
  • មេដាយសំរឹទ្ធ ៣២គ្រឿង

ខណ:ប្រទេសនៅតំបន់អាស៊ានចំនួន ៥រកបានមេដាយមាស មានដូចជា៖ ថៃ, ឥណ្ឌូណេស៊ី សិង្ហបុរី, ម៉ាឡេស៊ី និងវៀតណាម។ ដោយឡែកប្រទេសតំបន់អាស៊ាន ដែល​ដណ្ដើបានមេដាយទាំងអស់ ៨នេះមាន ថៃ, ឥណ្ឌូណេស៊ី, សិង្ហបុរី, ម៉ាឡេស៊ី, វៀតណាម, ប្រ៊ុយណេ, ហ្វីលីពីន និងឡាវ។ ព្រឹត្តិការណ៍នៃការប្រកួត Asian Games ឆ្នាំ២០២២ នៅទីក្រុង Hangzhou ប្រទេសចិន គ្រោងបញ្ចប់នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ លើ៤៨២វិញ្ញាសា ៤០ប្រទេសកីឡា៕

Share.