
សហព័ន្ធអាជ្ញាកណ្តាលនៅលីគកំពូលអង់គ្លេស (ហៅកាត់ថា PGMOL) បានចេញចេញលិខិតសុំទោសជុំវិញការកាត់សេចក្តីរបស់លោកអាជ្ញាកណ្តាល Simon Hooper (ជនជាតិអង់គ្លេស) ក្នុងជំនួបម្ចាស់ផ្ទះ Tottenham Hotspur ឈ្នះ Liverpool ២-១ សប្តាហ៍ទី៧ Premier League។
នៅនាទី៣៤’ ខ្សែប្រយុទ្ធ Luis Diaz របស់ Liverpool បានស៊ុតបញ្ចូលទី ប៉ុន្តែត្រូវបានលោកអាជ្ញាកណ្តាល Simon Hooper ដកចេញវិញដោយសារចាប់ Offside ពោលគឺមិនបានពិនិត្យ VAR ឡើយ ខណ:ពេលពិនិត្យឡើងវិញឃើញថាបាល់នេះមិន Offside នោះទេ ព្រោះនៅសល់ជើងខ្សែការពារ Cristian Romero Tottenham Hotspur ម្នាក់ទៀត។
រូបភាពបញ្ជាក់ថាអត់ Offside៖


ចប់ការប្រកួតសហព័ន្ធអាជ្ញាកណ្តាលនៅលីគកំពូលអង់គ្លេស (ហៅកាត់ថា PGMOL) ទទួលស្គាល់កំហុសរបស់ខ្លួនថា៖«កំហុសបច្ចេកទេសរបស់មនុស្ស» និងចេញលិខិតសុំទោសជាសាធារណ:។
គួរដឹងថាក្រៅពីមិនទទួលបានគ្រាប់បាល់របស់ Luis Diaz ក្នុងនោះលោកអាជ្ញាកណ្តាល Simon Hooper ក៏បានចាយកាតក្រហម២សន្លឹកទៅកាន់ Liverpool ដល់កីឡាករ Curtis Jones និង Luis Diaz៕
