ត្បូងឃ្មុំ បន្តជាក្រុមដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ ចំនួន ២៧គ្រាប់ ក្នុង​ចំណោម​គ្រាប់​បាល់​សរុប ៣១៩គ្រាប់ នៃ​ការ​ប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ​២០២៣-២០២៤ និងជាក្រុមឈរ​កំពូលតារាងពូល ខ លេងបាន ៨ប្រកួត ឈ្នះ៧ ស្មើ១ មាន ២២ពិន្ទុ គិតត្រឹម​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

ខាងក្រោមនេះជាចំនួនកាតដែលក្រុមនីមួយៗទទួលបាន គិតត្រឹម​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣៖

១. អយក ត្បូងឃ្មុំ រកបាន ២៧គ្រាប់
២. ភ្នំពេញហ្គាឡាក់ស៊ី រកបាន ២៥គ្រាប់
៣. ស្វាយរៀង រកបាន ២៤គ្រាប់
៤. អយក កំពង់ឆ្នាំង រកបាន ២៣គ្រាប់
៥. យុវជនបាត់ដំបង រកបាន ២១គ្រាប់
៦. ឈើតុំ ពោធិ៏សាត់ រកបាន ២១គ្រាប់
៧. សន្តិភាពកំពង់ធំ រកបាន ២០គ្រាប់
៨. អយក កំពង់ចាម រកបាន ១៩គ្រាប់
៩. បន្ទាយមានជ័យ រកបាន ១៥គ្រាប់
១០. កំពតែអហ្វស៊ី រកបាន ១៥គ្រាប់
១១. ព្រះសីហនុ រកបាន ១៤គ្រាប់
១២. ឧត្តរមានជ័យ រកបាន ១៤គ្រាប់
១៣. អធិរាជដំរីឦសានរតនគិរី រកបាន ១៤គ្រាប់
១៤. អយក សៀមរាប រកបាន ១៣គ្រាប់
១៥. ខេត្តកណ្ដាល រកបាន ១១គ្រាប់
១៦. ខេត្តមណ្ឌលគីរី រកបាន ៩គ្រាប់
១៧. ព្រះវិហារអែហ្វស៊ី រកបាន ៩គ្រាប់
១៨. អយក កំពង់ស្ពឺ រកបាន ៩គ្រាប់់
១៩. ខេត្តកែប រកបាន ៨គ្រាប់់
២០. សូហ្វីយប៉ៃលិន រកបាន ៨គ្រាប់់

លទ្ធផលកាលពីថ្ងៃទី២៧ ខែកញ្ញា៖
-ខេត្តឧត្តមានជ័យ ១-៥ ក្លិបបាល់ទាត់ឈើតុំ ខេត្តពោធិ៍សាត់ ទីលានឈើតុំ
-ខេត្តកណ្ដាល ២-៨ ខេត្តស្វាយរៀង នៅទីលានផ្ដាយសមុទ្រ
-ក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ ៤-០ សមាគមនកីឡាខេត្តមណ្ឌគិរី នៅកីឡដ្ឋានខេត្តកំពង់ធំ។

លទ្ធផលថ្ងៃទី២៩ ខែកញ្ញា៖
-​អធិរាជដំរីឦសានរបស់​ខេត្ត​រតនគីរី ១-១​សន្តិភាពខេត្តកំពង់ធំ នៅទីលាន​វិទ្យាល័យ​កំពង់ធំ។

តារាងចំណាត់ថ្នាក់ គិតត្រឹម​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣៖

ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ​២០២៣-២០២៤ មាន ២០ក្រុមចូលរួមប្រកួតតំណាងរាជធានីខេត្ត បែងចែកជា៤ពូល ក្នុង​១ពូល​មាន ៥ក្រុមបានចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៨​ ខែមិនា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៧ ខែ​តុលា ឆ្នាំ២០២៣៕

Share.