វៀតណាម បាន​រៀប​ចំធ្វើ​ជា​ម្ចាស់​ផ្ទះ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពានរង្វាន់កងទ័ពអាស៊ាន ឆ្នាំ២០២៣ Asean Armies Volleyball Tournament 2023 ដើម្បីរួមចំណែកផ្សព្វផ្សាយ និង​បង្កើន​ទំនាក់​ទំន​ងសហប្រតិបត្តិការ សាមគ្គីភាព និងការយល់ដឹងគ្នាទៅវិញទៅមករវាងកងទ័ព និង​បណ្តា​ប្រទេស​អាស៊ានក្នុងស្មារតី “កីឡាតភ្ជាប់ចំណងមិត្តភាព”។

កម្ពុជា បាន​បញ្ជូល​ក្រុមកីឡាកររបស់កងយោធពលខេមរភូមិន្ទ (ទ័ព) តំណាងកម្ពុជា ចូលរួមប្រកួតខួប​កង​ទ័ពអាស៊ាន នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ខណ:ទង់ជាតិនៃប្រទេសនីមួយៗក្នុង​តំបន់​អាស៊ាន ដែលចូលរួមការប្រកួត ត្រូវ​បាន​បង្ហូត​ឡើង​នៅ​មុខមជ្ឈមណ្ឌលកីឡាការពារជាតិលេខ២ ក្នុង​ទឹក​ដី​នៃប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី១ ខែតុលា ឆ្ន២០២៣។

ក្នុងការប្រកួតនេះ ក្រៅពីវៀតណាមដែលជាម្ចាស់ផ្ទះ ក៏មាន​ការ​ចូល​រួម​ពីក្រុម​មក​ពីប្រ​ទេស​ចំនួន ៦ ផងដែររួមមាន៖ ថៃ ម៉ាឡេស៊ី ឡាវ កម្ពុជា ឥណ្ឌូនេស៊ី និងហ្វីលីពីន។កម្មវិធី​ប្រកួត​ នឹង​ចាប់​ផ្ដើម​នៅថ្ងៃនេះហើយ ដោយក្រុមទ័ពរបស់កម្ពុជាត្រូវប្រកួតបើក ឆាក ទល់​ក្រុម​ម្ចាស​ផ្ទះវៀត​ណាម​នៅ​វេលាម៉ោង ៧:០០ល្ងាច ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ក្នុងទីក្រុង ហូជីមិញ ប្រទេសវៀតណាម។

កម្មវិធីប្រកួតកីឡាបាល់ទះពានរង្វាន់កងទ័ពអាស៊ាន ឆ្នាំ២០២៣ Asean Armies Volleyball Tournament 2023៖

Share.