បន្ទាប់ពីចាប់ផ្តើមការប្រកួត ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) នៅថ្ងៃទី២៨​ ខែមិនា ឆ្នាំ២០២៣ ជាច្រើន​សប្ដាហ៍រួច​មក ពេល​នេះ​បាន​រក​ឃើញ​ក្រុម​ឋខ្លាំង​ទាំង ៨ដែត្រូវ​ប៉ះ​គ្នាវគ្គបន្ត «១/៤ ផ្តាច់ព្រ័ត្រ» ។​

ខាង​ក្រោម​នេះ អបអរសាទរក្រុមតំណាងរាជធានី-ខេត្ត ទាំង៨ ដែលឡើងទៅវគ្គបន្ត «១/៤ ផ្តាច់ព្រ័ត្រ»៖

១- ភ្នំពេញហ្គាឡាក់ស៊ី
២- ខេត្តព្រះសីហនុ
៣- មន្ទីរ អយក ខេត្តត្បូងឃ្មុំ
៤- មន្ទីរ អយក ខេត្តកំពង់ចាម
៥- ខេត្តបន្ទាយមានជ័យ
៦- ក្លិបបាល់ទាត់ឈើតុំ ខេត្តពោធិ៍សាត់
៧- ក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ
៨- អធិរាជដំរីឦសាន ខេត្តរតនគិរី

គួរបញ្ជាក់ថា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ​២០២៣-២០២៤ មាន ២០ក្រុមចូលរួមប្រកួតតំណាងរាជធានីខេត្ត ដែល​ត្រូវ​បាន​បែងចែកជា ៤ពូល ក្នុង​១ពូល​មាន ៥ក្រុម ខណ:​ម្ចាស់​ជើង​ឯ​គ្រោងនឹងបញ្ចប់នៅខែ​តុលា ឆ្នាំ២០២៣នេះ៕


Share.