អត្តពលិកកម្ពុជា ៥ប្រភេទកីឡា ក្នុងចំណោម ១៧ប្រភេទកីឡា នឹងត្រូវប្រកួតនៅថ្ងៃនេះ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន។
អត្តពលិកកម្ពុជា ៥ប្រភេទកីឡា ក្នុងនោះរួមមានកីឡាវាយសី, អុកចិន, អត្តពលកម្ម, ទូកនាគ និងកីឡាចំបាប់។ សម្រាប់កម្មវិធីប្រកួតមានដូចខាងក្រោម៖
ព្រឹត្តិការណ៍កីឡា Asian Games 2022 នៅទីក្រុង Hangzhou ប្រទេសចិន បានប្រារព្ធពិធីបើកជាផ្លូវ កាលពីរាត្រីថ្ងៃទី២៣ កញ្ញា ដោយមានវត្តមាន ៤៥ប្រទេស ក្នុងទ្វីបអាស៊ីចូលរួមក្នុងព្រឹត្តិការណ៍មួយនេះ។ សម្រាប់កម្ពុជាបានបញ្ជូនប្រតិភូកីឡាសរុប ១៨៩នាក់ ក្នុងនោះអត្ដពលិកចំនួន ១១៤នាក់ មាន ១៧ប្រភេទកីឡា៕