តើអ្វីទៅជាកម្មវិធី “ត្រដោក-គំនិតច្នៃប្រឌិតបង្កើតស្នាដៃ”? កម្មវិធីនេះជាកម្មវិធីថ្មីមួយ ដែលបង្កើតឡើង ដើម្បីលើកទឹកចិត្តដល់សាធារណជន ជាពិសេស យុវជន ឲ្យចូលរួមបញ្ចេញនូវស្នាដៃតាមរយៈការផលិតអត្ថបទ ឬវីដេអូបែបអប់រំខ្លីៗ ការបញ្ចេញទេពកោសល្យប្លែកៗ សមត្ថភាពអច្ឆរិយ ឬកំប្លែង…ដែលមានខ្លឹមសារបង្កប់នូវគំនិតជោគជ័យ គំនិតច្នៃប្រឌិត គំនិតសហគ្រិនភាព ជាដើម។ កម្មវិធីខាងលើនេះ គឺជាគំនិតផ្ដួចផ្ដើម ឡើងដោយសាកលវិទ្យាល័យធនធានមនុស្ស សហការជាមួយក្រុមហ៊ុន Ehome Suppyly Co.,ltd និងសារព័ត៌មានត្រយង។

តើប្រិយមិត្តចង់ចូលរួមកម្មវិធីនេះទេ? តើមានលក្ខខណ្ឌអ្វីខ្លះ? ប្រិយមិត្តដែលចង់ចូលរួមកម្មវិធីនេះ ត្រូវប្រាកដថា រាល់អត្ថបទ វីដេអូ ដែលខ្លួនផលិត គឺមិនចម្លងស្នាដៃ និងមិនទាន់បានចុះផ្សាយលើបណ្ដាញសង្គម ឬគេហទំព័រណាមួយ មិនទាន់ទទួលបានការឧបត្ថម្ភ ឬផ្ទេរសិទ្ធិដល់ភាគីណាមួយឡើយ។ ចំពោះរយៈពេលនៃការផលិតវីដេអូ គឺជាមធ្យមរយៈពេល ៥នាទី។

តើប្រិយមិត្តដែលបានផ្ញើផលិតផល មកកម្មវិធីត្រដោក នឹងទទួលបានអ្វីខ្លះ?

គណៈកម្មការ នៃកម្មវិធីនឹងជ្រើសរើសយកស្នាដៃរបស់លោកអ្នកជារៀងរាល់ថ្ងៃ ដោយមិនកំណត់ពេលវេលា និងចំនួនស្នាដៃ ព្រមទាំងផ្ដល់រង្វាន់លើកទឹកចិត្តជាបន្ដបន្ទាប់ តាមជម្រើសដូចខាងក្រោម៖

១. ទិញសិទ្ធិ ដើម្បីយកស្នាដៃរបស់លោកអ្នក ទៅចុះផ្សាយបន្ដ

២. ផ្ដល់ការឧប្ថម្ភលើការផ្សព្វផ្សាយ

ក្រៅពីទទួលបានប្រាក់ឧបត្ថម្ភ និងការចុះផ្សាយ តើម្ចាស់ស្នាដៃនឹងទទួលបានអ្វីផ្សេងទៀតទេ?

គណៈកម្មការ នៃកម្មវិធីត្រដោក នឹងគោរពនូវគោលការណ៍រក្សាសិទ្ធិ និងកម្មសិទ្ធិបញ្ញារបស់អ្នកនិពន្ធ។

ប្រិយមិត្តដែលចង់ផ្ញើស្នាដៃរបស់ខ្លួន អាចផ្ញើមកតាមរយៈអាសយដ្ឋាន អគារលេខ១៧ ផ្លូវ១៦៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងត្បូងវត្តមហាមន្រ្តី) ឬទំនាក់ទំនងមកកាន់លេខ
– 093 / 099 802 229
– 089 288 885
– 016 366 766  រឺចូលទៅកាន់ Links នេះ និងទំនាក់ទំនងទៅកាន់ Facebook

Share.