បញ្ចប់ការប្រកួតជម្រុះក្នុងពូល នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) និងបាន​រក​ឃើញ​ក្រុម​ខ្លាំង​ទាំង ៨ដែត្រូវ​ប៉ះ​គ្នាវគ្គបន្ត «១/៤ ផ្តាច់ព្រ័ត្រ» រួចរាល់។

ដោយ​ឡែក​ងាក​មក​ចាប់​អារម្មណ៍​ពី​ចំនួន​អ្នក​គាំទ្រដែល​បាន​ចូល​ទស្សនាផ្ទាល់​នៅ​ទីលាន​ប្រកួត វគ្គជម្រុះក្នុងពូលចំនួន ៨០ប្រកួត​កនុំ្លង​មក​ នៅ​តាម​ទីលាន និងកីឡដ្ឋាន​ទាំង ២០កើនឡើង ៤ ៧៥៨៨នាក់ ​មាន​ដូច​ខាង​ក្រោម៖​​​

១. ទីលាន ឈើតុំ ខេត្តពោធិសាត់ លេងបាន ៥ប្រកួត មានចំនួន ៧ ១៧៥នាក់

២. ទីលាន វិទ្យាល័យ ប៉ុនរ៉ានី ហ៊ុនសែន មេមត់ លេងបាន ៤ប្រកួត មានចំនួន ៦ ៤៤៨នាក់

៣. ទីលាន វិទ្យាល័យ កំពង់ធំ (កីឡដ្ឋានខេត្ត) លេងបាន ៥ប្រកួត មានចំនួន ៥ ៣២៥នាក់

៤. ទីលាន អនុវិទ្យល័យ សម្តេចឪ (ឡាយហ្វ) លេងបាន ៥ប្រកួត មានចំនួន ៥ ៣១២នាក់

៥. ទីលាន តេជោ សែន សំរោង លេងបាន ៣ប្រកួត មានចំនួន ២ ៥៧៨នាក់

៦. ទីលាន បឋមសិក្សា ហ៊ុនសែន សែនមនោរម្យ លេងបាន ៣ប្រកួត មានចំនួន ២ ១៤០នាក់

៧. ទីលាន បុរីកម្មករ៤ (កាចាញ) លេងបាន ៣ប្រកួត មានចំនួន ២ ១០០នាក់

៨. ទីលាន វិទ្យល័យ ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន លេងបាន ៣ប្រកួត មានចំនួន ១ ៨៨៩នាក់

៩. ទីលាន វិទ្យល័យ នេត យ៉ុង លេងបាន ៥ប្រកួត មានចំនួន ១ ៨១០នាក់

១០. ទីលាន វិទ្យាល័យ ហ៊ុនសែន ត្បែងមានជ័យ លេងបាន ៥ប្រកួត មានចំនួន ១ ៦៩៧នាក់

១១. ទីលាន វិទ្យាល័យកំពង់ស្ពឺ លេងបាន ៤ប្រកួត មានចំនួន ១ ៦០៨នាក់

១២. ទីលាន វិទ្យាល័យ ព្រះរាជសម្ភារ លេងបាន ៣ប្រកួត មានចំនួន ១ ៥១៨នាក់

១៣. ទីលាន វិទ្យាល័យ ហ៊ុនសែន ខ្លាកូន លេងបាន ៤ប្រកួត មានចំនួន ១ ២០០នាក់

១៤. កីឡដ្ឋានកែប លេងបាន ៥ប្រកួត មានចំនួន ១ ១៦៩នាក់

១៥. ទីលាន វិទ្យាល័យព្រះសីហនុ លេងបាន ៤ប្រកួត មានចំនួន ១ ១២៤នាក់

១៦. កីឡដ្ឋានខេត្តសៀមរាប (ស្វាយធំ) លេងបាន ៤ប្រកួត មានចំនួន ១ ០៦០នាក់

១៧. ទីលាន វិទ្យាល័យ ហ៊ុនសែន ស្វាយរៀង លេងបាន ៤ប្រកួត មានចំនួន ៩៨៩នាក់

១៨. ទីលាន វិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច លេងបាន ៤ប្រកួត មានចំនួន ៩៨៥នាក់

១៩. ទីលាន វិទ្យាល័យច្បារអំពៅ លេងបាន ៤ប្រកួត មានចំនួន ៧៥៣នាក់

២០. ទីលាន វិទ្យាល័យទេពប្រណម្យ លេង​បាន ៤ប្រកួត មានចំនួន ៧០៨នាក់

ខាង​ក្រោម​នេះ អបអរសាទរក្រុមតំណាងរាជធានី-ខេត្ត ទាំង៨ ដែលឡើងទៅវគ្គបន្ត «១/៤ ផ្តាច់ព្រ័ត្រ» ដែល​នឹង​ចាប់​ផ្ដើម​ប្រកួត​នៅ​ពេល​ឆាប់ៗនេះ៖

១- ភ្នំពេញហ្គាឡាក់ស៊ី

២- ខេត្តព្រះសីហនុ

៣- មន្ទីរ អយក ខេត្តត្បូងឃ្មុំ

៤- មន្ទីរ អយក ខេត្តកំពង់ចាម

៥- ខេត្តបន្ទាយមានជ័យ

៦- ក្លិបបាល់ទាត់ឈើតុំ ខេត្តពោធិ៍សាត់

៧- ក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ

៨- អធិរាជដំរីឦសាន ខេត្តរតនគិរី

គួររំលឹកផងដែរថា ការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) បានចាប់ផ្តើមតាំងពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ដែលបានដំណើរការប្រកួតរហូតឈានមកដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ (៨ក្រុមចុងក្រោយ) នេះបានចំនួន ៨០ប្រកួត នៃការប្រកួតសរុបចំនួន ៩៤ប្រកួត គិតត្រឹមវគ្គថ្នាក់ខេត្ត៕

Share.