អត្តពលិកកម្ពុជា ៦ប្រភេទកីឡា ក្នុង​ចំណោម ១៧ប្រភេទកីឡា នឹង​ត្រូវ​​ប្រកួត​នៅ​ថ្ងៃ​នេះ ក្នុង​ព្រឹត្តិការណ៍​កីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន។

អត្តពលិកកម្ពុជា ៦ប្រភេទកីឡា ក្នុង​នោះ​រួមមានកីឡាការ៉ាតេ, ទូកនាគ, ជឺជីតស៊ូ, សូហ្វតីន្នីស, ចំបាប់ និងអុកចិន។ សម្រាប់​កម្មវិធីប្រកួតមាន​ដូច​ខាង​ក្រោម៖

ព្រឹត្តិការណ៍កីឡា Asian Games 2022 នៅទីក្រុង Hangzhou ប្រទេសចិន បានប្រារព្ធពិធីបើក​ជាផ្លូវ​ កាល​ពី​រាត្រី​ថ្ងៃទី២៣ កញ្ញា ដោយ​មាន​វត្តមាន ៤៥ប្រទេស ក្នុងទ្វីប​អាស៊ី​ចូលរួមក្នុង​ព្រឹត្តិ​ការណ៍​មួយនេះ។ សម្រាប់កម្ពុជាបានបញ្ជូនប្រតិភូកីឡាសរុប ១៨៩នាក់ ក្នុងនោះអត្ដពលិក​ចំនួន ១១៤នាក់ មាន ១៧ប្រភេទកីឡា៕

Share.