កូវីដ១៩ បានឆក់យកជីវិត លោកសាស្រ្តាចារ្យ ព្រីង សាខន ជាគ្រូបង្រៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ប្រភពពីគណកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សពរបស់សពរបស់លោកសាស្រ្តាចារ្យ ត្រូវបានរៀបចំវិចខ្ចប់យកទៅបូជា នៅថ្ងៃទី ២៦ ​ខែកក្កដា ឆ្នាំ២០២១នេះ។

លោកសាស្រ្ដាចារ្យ ព្រីង សាខន មានវ័យ ៥៨ឆ្នាំ មានទីលំនៅស្នាក់នៅផ្ទះលេខ ៥១E១ ច្រកផ្លូវលេខ១៩២ភូមិ៤ សង្កាត់ទឹកល្អក់ទី៣។

គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧៣,៧០១នាក់ ក្នុងនោះ អ្នកជាសះស្បើយសរុបចំនួន ៦៥,៩៥០នាក់ និងស្លាប់សរុបចំនួន ១,៣០៥នាក់៕

Share.