ក្រុមកីឡាការិនីការ៉ាតេកម្ពុជា ដែលមានកីឡាការិនី ថាត់ ឆេងហ័ង, អូន ស្រីដា និង ពុទ្ធា ស្រីណុច ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាសម្ដែងមេគុននារីជាក្រុម ក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នៅរសៀលថ្ងៃទី៦ ខែតុលានេះ។

នេះគឺជាមេដាយដំបូង ដែលអត្តពលិកកម្ពុជា ដណ្ដើមបានក្នុងព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំនេះ ក្រោយរង់ចាំតាំងពីថ្ងៃទី២៣ ខែកញ្ញា មកម្ល៉េះ ស្របពេលពិធីបិទនឹងធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។

កម្ពុជា បញ្ចូនអត្ដពលិកសរុប ១១៤នាក់ ប្រកួតលើ ១៧ ប្រភេទកីឡារួមមាន៖

១-កីឡាហែលទឹក អត្ដពលិក ៤ នាក់
២-អត្ដពលកម្ម អត្តពលិក ១០ នាក់
៣-វាយសី អត្ដពលិក ២ នាក់
៤-បាល់បោះ (៣ទល់៣) អត្ដពលិក ៤ នាក់
៥-គ្រីកឃីត អត្ដពលិក ១៥ នាក់

៦-ទូកនាគ អត្ដពលិក ១៤ នាក់
៧-គុនដាវ អត្ដពលិក ២ នាក់
៨-យូដូ អត្ដពលិក ២ នាក់
៩-ជឺជិតស៊ូ អត្ដពលិក ២ នាក់
១០-ការ៉ាតេ អត្ដពលិក ១០ នាក់

១១-អុកចិន អត្ដពលិក ២ នាក់
១២-ទូកក្ដោង អត្ដពលិក ៣ នាក់
១៣-តេក្វាន់ដូ WT អត្ដពលិក ៦ នាក់
១៤-សូហ្វតិន្នីស អត្ដពលិក ១០ នាក់
១៥-ទ្រីយ៉ាត្លុង អត្ដពលិក ២ នាក់
១៦-បាល់ទះក្នុងសាល (បុរស) អត្ដពលិក ១២ នាក់
១៧-ចំបាប់ អត្ដពលិក ១៤ នាក់។

ព្រឹត្តិការណ៍កីឡា Asian Games 2022 នៅទីក្រុង Hangzhou ប្រទេសចិន បានប្រារព្ធពិធីបើក​ជាផ្លូវ​ កាល​ពី​រាត្រី​ថ្ងៃទី២៣ កញ្ញា ដោយ​មាន​វត្តមាន ៤៥ប្រទេស ក្នុងទ្វីប​អាស៊ី​ចូលរួមក្នុង​ព្រឹត្តិ​ការណ៍​មួយនេះ។ សម្រាប់កម្ពុជាបានបញ្ជូនប្រតិភូកីឡាសរុប ១៨៩នាក់ ក្នុងនោះអត្ដពលិក​ចំនួន ១១៤នាក់ មាន ១៧ប្រភេទកីឡា៕

Share.