គូ​សម្ដែង​ដ៏​ស័ក្តិសម​ក្នុង​រឿង​ «មេឃ​ខៀវ» លោក ប៉ែន ចំរុង​ ឈ្មោះ​ក្នុង​សិល្ប​ៈ​ លី ម៉ៃកូ និង​វណ្ណថៃ​ ថ្វី​ត្បិត​តែ​វគ្គ​របស់​អ្នក​ទាំង​ពីរ​បាន​បញ្ចប់​ទៅ​ហើយ​ក្ដី​ ប៉ុន្តែ​ហ្វេន​នៅ​តែ​តាមដាន​ និង​ចង់​ដឹង​ពី​រឿង​រ៉ាវ​ខាង​ក្រៅឆាក​រវាង​តារា​​សំណព្វ​ចិត្ត​ទាំង​ពីរ​​ជាបន្ត​ទៀត​ ចំណែក​អ្នក​ទាំង​ពីរ​ក៏​មិន​កំណាញ់​នោះ​ទេ តែងតែ​ឧស្សាហ៍​បង្ហាញ​រូបភាព​ផ្អែមល្ហែម​ និង​ស្អាត​ៗ​ចែក​ជូន​ដល់​អ្នក​គាំទ្រជា​និច្ច​។

សូមចុចអាន ​​ខ្លាច​ហ្វេន​​គុំ​​​ស្អប់​ ​លី ម៉ៃកូ ​​បញ្ជាក់​​នៅ​​ខាង​ក្រៅ​​ស្រលាញ់​​វណ្ណថៃ​ ​អត់​ស្អប់​ដូច ​ខៀវ ​ស្អប់ ​​មេឃ ​ទេ!

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ម្សិលមិញ​នេះ​ តារា​សម្ដែង​វ័យ​ក្មេង​កំពុង​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ​ពិសេស​អ្នក​និយម​ទស្សនា​រឿង​ BL លោក​ លី ម៉ៃកូ​ និង​ដៃគូ​សម្ដែង​របស់​ខ្លួន​ វណ្ណថៃ​ បាន​ចែក​រំលែក​រូប​ភាព​ Sweet ជា​ច្រើន​សន្លឹក​ជាមួយ​នឹង​អ្នក​គាំទ្រ​តាម​រយៈ​ហ្វេសប៊ុក​ហ្វេន​ផេក​របស់​ខ្លួន​ ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​របស់​អ្នក​ទាំង​ពីរ​រីក​​ថ្លើម​ព្រោះ​តែ​ភាព​ជិតស្និទ្ធិ​រវាង​តារា​ទាំង​ពីរ​ទោះ​​​​វគ្គ​របស់​អ្នក​ទាំង​ពីរ​ចប់​ទៅ​ហើយ​ក្ដី​។​

រូប​ភាព​ផ្អែម​ល្ហែម​ខាង​លើ​បាន​ធ្វើ​ឱ្យ​ហ្វេន​ដែល​ Ship តារា​ទាំង​ពីរចូលមក​ខមមិន​យ៉ាង​ច្រើន​ថា​មើល​ទៅ​ផ្អែមល្ហែម​ណាស់​ មើល​ទៅ​សម​គ្នា​ណាស់​ តែ​រូប​ភាព​ទាំង​នេះ​ក៏​ប្រហារ​បេះដូង​នារី​ៗ​មួយ​ចំនួន​ដែល​លួច​ Crush លើ​តារាទាំង​ពីរ​ដូច​គ្នា​រហូត​មាន​ខ្លះ​បាន​ចូល​មក​ខមមិន​លេង បន្លំមែនថា «ម៉ិច​ប្រុង​មែនទែន អេ ស្រីៗអស់​ហើយ​បងអើយបង»

យ៉ាង​ណា​មិញ​ទំនាក់ទំនង​ស្អិត​ល្មួត​រវាង​តារា​សម្ដែង​វ័យ​ក្មេង​ទាំង​ពីរ​ស្ថិត​ក្នុង​តំបន់​ Friendzone ឬ​ក៏​រំកិល​ទៅ​លើស​ពី​នោះ​ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​អះអាង​ណាមួយ​ពី​តារាទាំងពីរ​ដួង​នោះ​ទេ​ មាន​ត្រឹម​តែ​រូបភាព​ផ្អែមល្ហែម​​ និង ​Caption ដែល​ធ្វើ​ឱ្យ​ហ្វេន​យក​ទៅ​គិត​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ​។ ត្រយង​នឹង​ព្យាយាម​ទាក់ទងទៅ​កាន់​តារា​ប្រុស​សង្ហា​ទាំង​ពីរ​រូប​ដើម្បី​ឱ្យ​គាត់​​ធ្វើ​ការ​បក​ស្រាយ​និង​ឆ្លើយ​តប​ចំពោះ​ចម្ងល់​របស់​មហាជន​៕​

Telegram-Troryorng
Share.