ក្លិបបាល់ទាត់ Arsenal បានយកឈ្នះជើងខ្លាំង Manchester City ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Emirates Stadium នៃពានរង្វាន់ Premier League រដូវកាល ២០២២-២៣ សប្តាហ៍ទី៨ កាលពីយប់ថ្ងៃទី៨ ខែតុលា កាត់សេចក្តីដោយលោក Michael Oliver អាជ្ញាកណ្តាលជនជាតិអង់គ្លេស។

នេះគឺជាជ័យជម្នះលើកដំបូងរបស់ Arsenal លើក្រុមមេឃខៀវ Man City គិតចាប់តាំងពីឆ្នាំ ២០១៥ នៅលីគកំពូលអង់គ្លេស Premier League ពោលគឺ១៦លើកចុងក្រោយ Arsenal ឈ្នះតែម្តងប៉ុណ្ណោះ។

បច្ចុប្បន្ន Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta កំពុងស្ថិតនៅលេខ២ ជាមួយ២០ពិន្ទុ ក្រោយឆ្លងកាត់៨ប្រកួត ឈ្នះ៦ ស្មើ២ ខណ: Man City របស់លោក Pep Guardiola ស្ថិតនៅលេខរៀងទី៣ ជាមួយ១៨ពិន្ទុ ពីការលេង៨ប្រកួត ឈ្នះ៦ និងចាញ់២៕

តារាងចំណាត់ថ្នាក់នៅ Premier League គិតត្រឹមសប្តាហ៍ទី៨៖

ទស្សនាវីដេអូហាយឡាយ៖

Share.