តារា​ចម្រៀង​ ស៊ូ ដាណេ ឬ​​មាន​ឈ្មោះ​ដើម​កំណើត​ហៅ​ថា​ ឆោម ច័ន្ទ​នេត​ ​បាន​ចេញ​មក​បង្ហោះ​សំណេរ​មួយ​ដែល​ប្រៀប​ដូច​ជា​​សារ​ដាស់​ស្មារតីបង​ប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២១​ នេះ​ ក្រោយ​បញ្ហា​​ចម្រូងចម្រាស​រឿង​ចម្លង​តាម​ប្រាសាទ​អង្គរ​វត្ត​ពី​សំណាក់​ភាគី​ថៃ​ នៅ​ពេល​នេះ​ភាគី​កម្ពុជាជា​ពិសេស​មហាជន​ដែល​ធ្លាប់​តែ​ឈឺ​ឆ្អាល​បញ្ហា​នេះ​​​ចាប់​ផ្ដើម​​មាន​សភាព​ស្ងប់ស្ងាត់​។ ​​

សំណេរ​​របស់​អ្នក​នាង​ ស៊ូ ដាណេ ដែល​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​​ពី​សំណាក់​សាធារណជន​នោះ​មាន​អត្ថន័យ​ទាំង​ស្រុង​​យ៉ាង​​ដូច្នេះ​ថា​៖ «ពិតណាស់ !ប្រទេស២ ៣ ជិតគ្នាមិនអាចថាគ្មានវប្បធម៌ស្រដៀងគ្នាបាន ប៉ុន្តែ! ខ្មែរមានភាពអស្ចារ្យនៃប្រាសាទអង្គរវត្តដែលគ្មាននរណាដូច។ កុំយកកម្លាំងពូថៅដែលអាចកាប់ឈើបាន យកទៅប្រៀបធៀបនិងឡាមដែលមុតខ្លាំង ដែលអាចកោរបានតែសក់ក្បាល។ សេចក្តីប្រមាថរបស់ប្រទេសជិតខាងមកលើកម្ពុជាបង្ហាញនូវអកុសលធម៌បំផុត ប្រសិនបើព្យាយាមកសាងអង្គរវត្តទី២ ឱ្យខាងតែបាននោះ ! សូមកុំសោកស្តាយនៅពេលដែល ភាពវិនាសស្រាប់តែប្រសូត្រឡើងទន្ទឹមគ្នា🙏ខ្ញុំធ្លាប់សន្យាបើកថ្នាក់បង្រៀនអំពីសិល្បៈវប្បធម៌ ជាការដោះដូរនិងការរួបរួមប្រឆាំងទប់ស្កាត់កុំឱ្យមានការបន្តសាងសង់ សូមទប់ស្កាត់ឱ្យបាន🙏 ពេលនោះដែរ ប្អូនស្រីម្នាក់លើកឡើងចំអកថា៖គ្រាន់តែចង់បង្ហាត់កូនខ្មែរសោះចាំបាច់មានការដោះដូរ ?ជឿថាខ្មែរអាចធ្វើបាន ហើយគាត់សើច។ខ្ញុំក៏តបទៅគាត់ថា ៖ ធ្វើអ្វីម្យ៉ាងទៅប្អូន ! កុំនៅស្ងៀម ។»

គួរ​ដឹង​ដែរ​ថា​ អ្នក​នាង​ ស៊ូ ដាណេ គឺ​ជា​អតីត​សិល្បការិនី​ប្រចាំ​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​រាជ​ធានី​ភ្នំពេញ។ ក្រៅ​ពី​ជា​តារា​ចម្រៀង​សម័យ​មួយ​រូប​​ដែល​មាន​ទឹក​ដម​សំឡេង​លំនាំ​តារា​ចម្រៀង​ជំនាន់​ដើម​អ្នក​ស្រី​ បែ៉ន រ៉ន ហើយ​នោះ ​អ្នក​នាង ស៊ូ​ ដាណេ​ក៏​​មាន​ជំនាញ​សិល្បៈ​​បុរាណ​ជា​​ច្រើន​មុខ​ទៀត​ផង​ដែរ​ដូចជា​៖ យីកេ របាំ​បុរាណ និង​ស្មូត​ជា​ដើម​៕​​

Telegram-Troryorng

Share.