តារា​ចម្រៀង​ Baek Yerin កា​ល​ពី​ថ្ងៃ​​អង្គារ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២១ បាន​បង្ហោះ​រូបភាព​ថ្មី​លើ​គណនី​ IG (Instagram) ដែល​ធ្វើ​ឱ្យ​អ្នក​បាន​ឃើញ​ហើយ​សឹង​តែ​បាត់​ដង្ហើម​ជាមួយ​នឹង​ម៉ូដ​សក់​ខ្លី​និង​ស្នាមសាក់​ជា​ច្រើន​ពេញ​ដង​ខ្លួន​។

រូបភាព​ខាង​លើ​ដែល​ Baek Yerin បាន​ផុស​ទទួល​បាន​ការ​ Like ជិត​ ១០០,០០០ និង​មតិ​វិជ្ជមានរាប់​មិន​អស់​ពី​អ្នក​គាំទ្រ​របស់​កញ្ញា​ ​ត្រឹម​តែ​ពីរ​បី​ម៉ោង​នៃ​ការ​បង្ហោះ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​និយាយ​ពាក្យ​ល្អ​និង​ពីរោះ​ចំពោះ​រូប​ថត​ខាង​លើ​នេះ​នោះ​ទេ​។ ក្នុង​នោះ​មាន​អ្នក​បញ្ចេញ​មតិ​មួយ​រូប​បាន​ធ្វើ​ការ​ឆ្លើយ​តប​នៅ​ខាង​ក្រោម​រូប​របស់​ Yerin យ៉ាង​ដូច្នេះ​៖ «អ្នក​ពិត​ជា​ស្អាត​​ណាស់​។ តែ​…កុំ​សាក់​បន្ថែម​ច្រើន​ទៀត​អី​។ ខ្ញុំ​ចង់​បាន​ន័យ​ថា​ តើ​អ្នក​នឹង​យក​រូប​ស្ទីគឃឺទៅ​បិទ​លើ​រថយន្ត​ Benthley ទេ? ចម្លើយ​គឺ​អត់​ទេ។»​

យ៉ាង​ណា​មិញ​ Yerin បាន​ឆ្លើយ​តប​ចំពោះ​បុគ្គល​ខាង​លើ​យ៉ាង​ថ្លៃ​ថ្នូរ​វិញ​ថា​៖ «ខ្ញុំ​មិនមែន​ជា​រថយន្ត​ Benthley នោះ​ទេ​។ ខ្ញុំ​គ្រាន់​តែ​ជា​ Yerin ប៉ុណ្ណោះ​។ សូមអរគុណ XX» អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចូល​​ក​ារពារ​តារា​ស្រី​រូប​នេះ​ដោយ​បាន​បញ្ចេញ​មតិ​ថា​ ៖ «វា​ជា​រឿង​គួរ​ឱ្យ​ស្អប់​ខ្ពើម​ណាស់​ដែល​អ្នក​ឯង​យក​មនុស្ស​ទៅ​ប្រៀបធៀប​ជាមួយ​នឹង​វត្ថុ​បែបនោះ​។ កុំ​រវល់​ជា​មួយ​នាង​។» ខណៈ​អ្នក​ខ្លះ​ទៀត​បាន​សរសេរ​ថា​ ៖ «រាង​កាយរបស់​នាង​ ទុក​ឱ្យ​នាង​ជា​កំណត់​ទៅ។ ខ្វល់ខ្វាយ​តែ​រឿង​របស់​ខ្លួន​ឯង​បាន​ហើយ​សម្លាញ់​»​ ។ល។ 

ថ្មី​នេះ​ Baek Yerin បាន​ចេញ​អាល់​ប៊ុម​ចម្រៀង​ទោល​របស់​ខ្លួន​​ដែល​មាន​ឈ្មោះ​ថា​ «tellusboutyourself» ក៏​ដូច​ជា​​ចេញ​បទ​ចម្រៀង​ថ្មី​ជាមួយ​នឹង​សមាជិក​ទាំង​៤​រូប​ទៀត​នៃ​​ក្រុម​ចម្រៀង​រ៉ក់​ «The Volunteers» របស់​ខ្លួន​​។

ទស្សនា​ព័ត៌មាន​ជា​វ​ីដេអូ​ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.