ស្វាយរៀង ៖ ដូចជាគាប់ជួន ដំណាលគ្នាពេកហើយ នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ជាថ្ងៃបុណ្យភ្ជុំបិណ្យ ក្រុមក្មេងស្ទាវមិននាំគ្នាទៅវត្ត បែជាប្រមូលផ្តុំណាត់វាយគ្នា មួយករណីកើតឡើងនៅតាមផ្លូវជាតិលេខ១ ភូមិត្របែក ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងមួយករណីទៀត នៅវេលាម៉ោងដូចគ្នា បានកើតឡើងនៅតាមផ្លូវជាតិលេខ៣ ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ។

តាមប្រជាពលរដ្ឋបានលើកឡើងថា ក្រុមក្មេងស្ទាវទាំងនោះ ហាក់បីដូចជាមិនខ្លាចញញើតនឹងសមត្ថកិច្ច មិនស្រឡាញ់ក្រុមគ្រួសារ អាណិតឳពុកម្តាយសោះ មិនខិតខំប្រឹងប្រែងរៀនសូត្រ ប្រកាន់យកនូវចរឹកទំនើង ខ្វះការយោគយល់ អធ្យាស្រ័យ បង្កបញ្ហាក្នុងមូលដ្ឋាន ប្រមូលផ្តុំ បងតូច បងធំ វាយកាប់ចាក់គ្នា ។

សង្ឃឹមថាសមត្ថកិច្ចមូលដ្ឋាននឹងចាត់វិធានការ នូវក្រុមក្មេងទំនើង ទាំងនៅខេត្តស្វាយរៀង ទាំងនៅខេត្តតាកែវ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.