នៅក្នុងជម្រុះ Euro 2024 នៅកីឡដ្ឋាន Koning Boudewijnstadion រវាងបែលហ្ស៊ិក និងស៊ុយអែត កាលថ្ងៃពីយប់ថ្ងៃទី១៦ ខែតុលា ត្រូវបានផ្អាកភ្លាមៗនៅតង់ទី១ បន្ទាប់ពីមានការបាញ់សម្លាប់អ្នកគាំទ្រស៊ុយអែត ២រូបនៅទីក្រុងប្រ៊ុចសែល។

ក្រោយចប់ការប្រកួត គ្រូបង្វឹកស៊ុយអែត Janne Andersson ​បាន​និយាយ​ថា៖ «អ្នក​រាល់​គ្នា​សោក​ស្តាយ​ខ្លាំង​ណាស់ ហើយ​កីឡាករ​ទាំង​អស់​បាន​យល់​ព្រម​មិន​បន្ត​ការ​ប្រកួត»។

ស្របពេលខ្សែការពារក្រុម Manchester United របស់ស៊ុយអែត កីឡាករ Victor Lindelof បានបន្ថែមថា៖ «យើងបានពិភាក្សាអំពីការប្រកួតដែលនៅសល់ជាមួយបែលហ្ស៊ិក។ ការសន្និដ្ឋានគឺមិនត្រូវលេងទៀតទេ។ អ្វីដែលសំខាន់បំផុតនោះគឺថាអ្នកគាំទ្រមានសុវត្ថិភាពនៅពេលនេះ»។

ខណ:នាយក​រដ្ឋមន្ត្រី​បែលហ្ស៊ិក លោក Alexandre de Croo បាន​បញ្ជាក់​ថា៖«មនុស្ស​ពីរ​នាក់​ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ជា​ជន​ជាតិ​ស៊ុយអែត»។

យោងតាមការចុះផ្សាយរបស់ Reuters និង Sky Sports បានឱ្យថាខ្មាន់​កាំភ្លើងត្រូវបានបំផុសគំនិតដោយរដ្ឋអ៊ីស្លាម (Islamic State) ប៉ុន្តែរហូតមកដល់ពេលនេះមិនមានទំនាក់ទំនងអ្វីជាមួយស្ថានភាពនៅអ៊ីស្រាអែល និងប៉ាឡេស្ទីនទេ ពោលគឺរង់ចាំការ Update បន្ថែមទៀត៕

Share.