លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកម្ពុជា

លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកម្ពុជា ប្តេជ្ញារៀបចំការប្រកួតកម្រិតជាតិ និង​អន្តរជាតិ​ក្នុងរយៈពេលមួយឆ្នាំឲ្យបាន ៣ លើក​យ៉ាង​តិច​ដើម្បី​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ឲ្យ​កាន់​តែ​រីក​ចម្រើន​បន្ថែម​ទៀត ជាពិសេសកម្លាំងស្មារតីនេះបានធ្វើឲ្យប្រភេទកីឡាម៉ូតូទឹកកម្ពុជា បាន​កសាង​កេរ្តិ៍​ឈ្មោះ​លើឆាកអន្តរជាតិ ជាក់ស្តែងដូចជាសមិទ្ធផលស៊ីហ្គេម ឆ្នាំ២០២៣ជាដើម។

លើកពី​នេះ​លោក ណុះ ស្លេះ ប្រធានសហព័ន្ធមានប្រសាសន៍ថា៖«យើង​នឹង​ស្នើ​សុំ​បន្ត​ទៀត​ដើម្បី​លើក​ទឹកចិត្ត កីឡាករ របស់ យើងដែលមានស្នាដៃមានសមត្ថភាពដណ្តើមបានមេដាយ មាស​ពី​ការ​ប្រកួតនានាទាំងកម្រិតតំបន់ និង អន្តរជាតិ ដែលលេចធ្លោដើម្បីលើកទឹកចិត្តពួកគាត់ឲ្យមានលំនឹង។ មិន​មែនដើម្បីតែអាជីពកីឡាតែមួយមុខ នោះទេប៉ុន្តែ អនាគតរបស់ពួកគាត់ជាមន្ត្រីរាជការ មន្ត្រីន​គរបាល​ជាតិ ដែលទាំងអស់នេះ រាជរដ្ឋាភិ បាល តែងតែងយកចិត្តទុក ដាក់​លើក​ទឹក​ចិត្ត​ឲ្យ​មាន​អនាគតវែងឆ្ងាយបន្ថែមទៀត»។

កាល​ពី​ពេល​ថ្មីៗ កីឡាករ​ម៉ូតូទឹក​កម្ពុជា បាន​បញ្ចប់​ការ​ចូល​រួម​ព្រឹត្តិការណ៍ Water Jet World Series ឆ្នាំ២០២៣ ជុំទី៣ នៅសហរដ្ឋអាមេរិក ប្រកួត​ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣។ កីឡាករ សាលី ហ្វីលីន បាន​ដណ្ដើម​បាន​មេដាយ រួម​មានមេដាយមាស ២ គ្រឿង ប្រាក់ ២ គ្រឿង និងសំរឹទ្ធ ១ គ្រឿង។ បញ្ចប់​ព្រឹត្តិការណ៍ កីឡាម៉ូតូទឹកកម្ពុជា បាន​ដណ្ដើម​បានមេដាយរហូតដល់ ៩គ្រឿង ដ្បិត​កន្លងមក ខ្លួន និងសិស្សប្អូន ម៉ីន មូស្ដាន់ ដណ្ដើម​បាន​មេដាយ​យ៉ាងច្រើនម្នាក់មួយ ឬ ២​គ្រឿង​ប៉ុណ្ណោះ៕

ប្រភព៖ NOCC

Share.