ក្រុម Lavie Long An ដែលជាក្លិបក្រៅស្រុកទី២របស់កីឡាករ គួន ម៉ំ នឹងត្រៀមប៉ះក្រុម Sanest Khanh Hoa ក្នុងការប្រកួតបើកឆាកក្នុងជើងទី២ នៃពានរង្វាន់បាល់ទះជើងឯកជាតិ នៅថ្ងៃទី៣ ខែវិច្ចិការ ឆ្នាំ២០២៣ វេលាម៉ោង ៣:០០នាទីរសៀល ដែលការប្រកួតនឹងធ្វើឡើងនៅខេត្តដាកណាង ប្រទេសវៀតណាម។

ខាងក្រោមនេះជាកាលវិភាគរបស់ក្រុម Lavie Long An ៖

សូមបញ្ជាក់ដែរថា កាលពីថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ សមាគមបាល់ទះវិសាខា បានប្រកាសថាកីឡាករ គួន ម៉ុម បានផ្ទេរទៅចូលរួមជាមួយក្លិបបាល់ទះ Long An នៅប្រទេសវៀតណាម (ក្នុងលក្ខខណ្ឌខ្ចីជើង) ។

This image has an empty alt attribute; its file name is image-593.png

ពានរង្វាន់​បាល់ទះ​ជើង​ឯក​នៃ​ប្រទេស​វៀតណាម ផ្នែក​បុរស​​នឹង​បន្ត​ប្រកួត​ជើង​ទី២ ដោយ​ពូល C មាន​ក្រុម Sanest Khanh Hoa , Thể Công, Hà Tĩnh, Lavie Long An, TP. Hồ Chí Minh ហើយ​ពូល D មាន​ Biên Phòng, Đà Nẵng, Hà Nội, Ninh Bình LVPB, VLXD Bình Dương។ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ខេត្ត ដាក់ណាង ទាំង​២ពូល នៃ​ជុំ​ទី២​នេះ។

គួន ម៉ុម កីឡាករ​មាន​កម្ពស់​១ម៉ែត្រ ៩៨​សង់ទីម៉ែត បាន​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ពី​ឆ្នាំ​២០១៩ ដល់​បច្ចុប្បន្ន ស្រប​ពេល​ដែល​គេ​ក៏​ជា​តួរ​សំខាន់​ជួយ​ឱ្យ​បាល់ទះ​បុរស​ក្នុង​សាល​របស់​កម្ពុជា ឈ្នះ​មេដាយ​សំរឹទ្ធិ ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម និង​មេដាយ​ប្រាក់​ស៊ីហ្គេម លើក​ទី​៣២ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ពេល​ថ្មីៗ។

Share.