ការប្រកួតពានរង្វាន់ eCambodian Premier League ២០២៣-២៤ បានវិលត្រលបមកវិញហើយបន្ទាប់ពីសម្រាក់អស់រយះពេល២សប្តាហ៍កន្លងទៅ ដោយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នេះមានការប្រកួតចំនួន ៥គូ នឹងធ្វើឡើងក្នុងថ្ងៃតែ១ សម្រាប់សប្តាហ៍ទី៨។

តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី៧

គួឱ្យដឹងថា កីឡាករ ស្រ៊ុន លីលី កំពុងឈរក្នុងកំពូលតារាងគិតត្រឹមសប្តាហ៍ទី៧ ក្រោយឆ្លងកាត់ ៧ប្រកួត ឈ្នះ៤ប្រកួត ស្មើ២ប្រកួត ចាញ់១ មាន១៤ពិន្ទុ ប្រកួតចុងក្រោឈ្នះកីឡាករ ទឹម វង្សរ៉ាវុធ តំណាងក្រុមណាហ្គាវើលដ៍ ដោយលទ្ធផល ២-១ កាលពីថ្ងៃទីសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ។

Share.