
សហព័ន្ធជឺជីតស៊ូកម្ពុជា បានប្រកាសពីការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AFG Open Tournament ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១-២២ ខែតុលា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យ Rangsit ក្នុងទី ក្រុងបាងកក ប្រទេសថៃ។
ព្រឹត្តិការណ៍ AFG Open គឺជាការប្រកួត Ju-Jitsu ដ៏មានកិត្យានុភាពរបស់ប្រទេសប្រេស៊ីលដោយមានចូលរួមប្រកួតពីកីឡាករជាង ៩០០នាក់ មកពី ៤៤ប្រទេសនៅលើពិភពលោក។ សហព័ន្ធជឺជីតស៊ូកម្ពុជា មានកិត្តិយសក្នុងការបញ្ជូន អត្តពលិកខ្មែរដែលមានទេពកោសល្យចំនួន ១៦រូប ដែលនឹងត្រូវប្រកួតតំណាងឱ្យប្រទេសកម្ពុជា នៅក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ។
រំលឹកថា សម្រាប់ព្រឹត្តិការណ៍ AFG Open International 2023 ដែលបានរៀបចំកាលពី ខែឧសភា ឆ្នាំ២០២៣ កន្លងទៅដែរត្រូវបានរៀបចំឡើងនៅក្នុងសាកលវិទ្យាល័យ Rangsit ទីក្រុងបាងកកនៃព្រះរាជាណាចក្រថៃ ដែលមានការចូលរួមពីអត្តពលិកចំនួនជាង៤០០នាក់ មកពីជុំវិញពិភពលោក ក្នុងនោះកីឡាករជឺជីតស៊ូជម្រើសជាតិកម្ពុជា មឿនលីម សុបញ្ញា បានប្រកួតឈ្នះមេដាយមាសផងដែរ៕

