រាជរដ្ឋាភិបាល សម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តជាប់ព្រំដែនថៃ ដើម្បីទប់ស្កាត់ការរាលដាលក្នុងសហគមន៍បណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ដែលសេចក្ដីសម្រេចបានធ្វើឡើងនៅថ្ងៃទី ២៨ ខែកក្កដា ២០២១នេះ។

រាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ,​ ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ដែលបណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ។

Share.