រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ បានប្រាប់កងទ័ពឱ្យត្រៀមខ្លួនប្រមូលផ្ដុំ សម្រាប់ការវាយលុកតំបន់ហ្គាហ្សាស្ទ្រីប ឆាប់ៗនេះ ដើម្បីកម្ទេចក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Hill នាថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣។

កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្រាប់កងទ័ពយ៉ាងដូច្នេថា «បច្ចុប្បន្ន អ្នកទាំងអស់គ្នាកំពុងសម្លឹងមើលតំបន់ ហ្កាហ្សាពីចម្ងាយ ប៉ុន្តែក្នុងពេលឆាប់ៗនេះ អ្នកទាំងអស់គ្នានឹងត្រូវចូលទៅក្នុងតំបន់នេះ»។

ជាមួយគ្នា ទីភ្នាក់ងារសារព័ត៌មានរដ្ឋ The Times of Israel បានរាយការណ៍ថា លោក Gallant បានប្រាប់កងទ័ពថា «ការបញ្ជានឹងមកដល់»។យ៉ាងណាប្រតិបត្តិការបែបនេះ នឹងបង្កការគំរាមកំហែងយ៉ាងធំដល់ជនស៊ីវិលដែលនៅភាគខាងជើងហ្គាហ្សា ក៏ដូចជាហានិភ័យធំសម្រាប់មេដឹកនាំអ៊ីស្រាអែល។

ទន្ទឹមនោះ ប្រធានាធិបតីអាមេរិក នៅសប្តាហ៍នេះ បានព្រមាន រដ្ឋាភិបាលអ៊ីស្រាអែល កុំឱ្យមានការខឹងសម្បារចំពោះក្រុមហាម៉ាស់ និងកុំធ្វើឱ្យមានកំហុសធ្ងន់ធ្ងរ ដូចជាការប្រព្រឹត្តការវាយប្រហារភេរវកម្ម 9/11 នៅទីក្រុងវ៉ាស៊ីនតោន។

យ៉ាងណាម៉ិញ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល ក៏បានទទួលស្គាល់ដែរថា ការធ្វើសង្រ្គាមជាមួយក្រុមហាម៉ាស់ អាចនឹងចំណាយពេលយូរ និងលំបាក៕

ប្រភព៖ The Hill

Share.