ឆ្លងកាត់​ការ​ប្រកួតសប្ដាហ៍ទី៧ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ នៅតែមិនអាចរកជ័យជម្នះបាន ក្រោយ​​ចាញ់​អាយ អេស អាយ ដង្កោសែនជ័យ នៅ​ប្រកួត​ចុង​ក្រោយ នៅ​ទឹក​ដី​របស់​ខ្លួនសម្រាប់​សប្ដាហ៍ទី៧ នៃការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវ​កាលឆ្នាំ២០២៣​-២៤។

គិរីវង់សុខសែនជ័យ ឆ្លងកាត ៦ប្រកួត​កន្លង​មក មិន​ទាន់​ស្គាល់​ជ័យ​ជម្នះ​សោះ ចាញ់វិសាខា ២-០ ស្មើ​ជាមួយ Tiffy Army ១-១ ចាញ់អង្គរថាយហ្គឺរ ២-០ ចាញ់ព្រៃវែង ២-១ ចាញ់បឹងកេត ២-០ និង​ចុង​ក្រោយស្មើជាមួយ ណាហ្គាវើលដ៍ ១-១ បច្ចុប្បន្ននៅចំណាត់ថ្នាក់លេខ ១០ មានតែ ២ពន្ទុប៉ុណ្ណោះ។

ដោយ​ឡែក​សម្រាប់​កម្មវិធីប្រកួតបន្ត​នៅ​សប្ដាហ៍ទី៨ របស់​ក្លិប​បាល់​ទាត់គិរីវង់សុខសែនជ័យ នៅ​ថ្ងៃទី នៅថ្ងៃសៅរ៍ ទី២២ ខែតុលា នឹង​ត្រូវ​ជួប​ក្រុម​ដែល​មិន​ទាន់​រងបរាជ័យ​ជ័យ​សោះ គឺក្លិប​បាល់ទាត់​ ព្រះខ័នរាជស្វាយរៀង។

បច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz ជាក្រុម​មិនទាន់ចាញ់ ដោយ​ឈ្នះ៧ ជាប់គ្នា ឈ្នះ Tiffy Army ២-០ ឈ្នះភ្នំពេញក្រោន ២-១ ឈ្នះណាហ្គាវើលដ៍ ១-០ ឈ្នះ ISI ២-១ ឈ្នះអង្គរថាយហ្គឺរ ៥-២ ឈ្នះវិសាខា ១-០ និងឈ្នះព្រៃវែង ៥-៣ បច្ចុប្បន្នឈរកំពូលរតារាង មាន២១ពិន្ទុពេញ៕

កម្មវិធីប្រកួតសប្ដាហ៍ទី៨៖

Share.