
កីឡាករ Charlie Machell សមាជិករបស់ក្លិបបាល់ទាត់ Lexington Sporting Club លីគលំដាប់ទី៣ របស់ប្រទេសអាមេរិក USL League One ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំ Player of the Year 2023។
Charlie Machell បានខ្លួនសរុប ៣២ប្រកួតក្នុងនាមជាខ្សែបម្រើ ក្រោមការដឹកនាំរបស់លោក Sam Stockley ស្របពេលក្លិបបាល់ទាត់ Lexington SC បញ្ចប់ចំណាត់ថ្នាក់លេខ៩ ក្រោយឆ្លងកាត់ ៣២ប្រកួត ឈ្នះ៧ ស្មើ១១ និងចាញ់១៤ មាន៣២ពិន្ទុ។

គួរដឹងថាកីឡាករ Charlie Machell ជនជាតិអង់គ្លេសរូបនេះ ធ្លាប់ជួបឱ្យក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ឈ្នះលីគកំពូលកម្ពុជា Metfone Cambodian League ឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់លោក Conor Nestor។
ចំពោះកីឡាករ Charlie Machell វ័យ២៨ឆ្នាំ ធ្លាប់ជាយុវជនថ្នាលនៅក្លិបបាល់ទាត់ Newcastle United របស់អង់គ្លេស ហើយនៅឆ្នាំ២០១៧ រូបគេបានចុះកិច្ចសន្យាកីឡាករអាជីពជាមួយក្លិប Thisted FC នៅដាណឺម៉ាក ខណៈនៅឆ្នាំ២០១៨ បានផ្ទេរទៅក្លិប 07 Vestur នៅកោះVágar និងនៅឆ្នាំ២០១៩ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយចូលរួមក្នុងក្លិបព្រះខ័នរាជស្វាយរៀង តែនៅឆ្នាំ២០២០ បានចេញទៅចូលរួមក្លិប Hougang United នៅលីគសិង្ហបុរី និងនៅឆ្នាំ២០២១ នេះបានត្រឡប់មកកាន់ប្រទេសកម្ពុជាម្តងទៀតដោយចូលរួមជាមួយក្លិបវិសាខា៕



