
ក្រុមម្ចាស់ផ្ទះ អាយ អេស អាយ ដង្កោសែនជ័យ ទទួលបាន ៣ពិន្ទុ ក្នុងផ្ទះខ្លួនឯង ក្រោយយកឈ្នះលើក្លិបបាល់ទាត់ អង្គរស៊ីធី ដោយលទ្ធផល ៥-២ ដែលការប្រកួតធ្វើឡើងនៅកីឡដ្ឋាន AIA KMH Park សម្រាប់សប្ដាហ៍ទី៤ នៃពានរង្វាន់ Cambodian League 2 បន្ទាប់ពីសម្រាកអស់រយះពេល ២សប្តាហ៍។
កម្មវិធីប្រកួតសប្តាហ៍ទី៤


ពានរង្វាន់ Cambodian League 2 រដូវកាលឆ្នាំ២០២៣-២៣ បានចាប់ផ្តើមការប្រកួតពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែមិនា ឆ្នាំ២០២៤ មាន៨ក្រុមចូលរួមប្រកួតប្រើប្រាស់រូបមន្តប្រកួត វិលជុំសន្សំពិន្ទុ ហើយ ក្រុមដែល មានភាគរយ ពិន្ទុ ខ្ពស់ ជាងគេនឹងក្លាយជាម្ចាស់ពានរង្វាន់ប្រចាំរដូវកាល២០២៣-២៤៕


