ក្រុមបាល់ទាត់ហ្វូតសាលជម្រើសជាតិថៃ ត្រូវប៉ះក្រុមអេហ្ស៊ីប ហើយក្រុមអ៊ូបេគីស្ថាន ប៉ះអ៊ីរ៉ង់ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងពានរង្វាន់បាល់ទាត់ហ្វូតសាលកម្រិតអន្តរជាតិមួយឈ្មោះថា Continental Futsal Championship នៅរាជធានីបាងកក រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នេះ។
ពានរង្វាន់នេះមានក្រុមចូលរួម៨ក្រុម ដោយក្នុងនោះ ពូល A មានម្ចាស់ផ្ទះថៃ, អ៊ូបេគីស្ថាន, កូសឺវ៉ូ និងម៉ូហ្សាំប៊ិកលី ហើយពូល B មានលីទុយអានី,អេហ្ស៊ីប,តាហ្ស៊ីគីស្ថាន និងអ៊ីរ៉ង់ ដោយប្រកួតពីថ្ងៃទី២៥ ដល់៣០ ខែកក្កដា ឆ្នាំ២០២១។
នេះជាការត្រៀមខ្លួនរបស់ថៃ ដើម្បីចូលរួមប្រកួតក្នុងពានរង្វាន់ហ្វូតសាលជើងឯកពិភពលោក 2021 FIFA Futsal World Cup នៅប្រទេសលីទុយអានី ក្នុងទ្វីបអឺរ៉ុប ចាប់ពីថ្ងៃទី១២ ខែកញ្ញា ដល់៣ ខែតុលា ឆ្នាំ២០២១ ខាងមុខ ជាមួយក្រុមតំបន់អាស៊ី៤ទៀតមានជប៉ុន អ៊ីរ៉ង់ អ៊ូបេគីស្ថាន និងវៀតណាម៕