
ព្រះខ័នរាជស្វាយរៀង ជាក្រុមមិនទាន់ចាញ់ ក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ ដោយឆ្លងកាត់ ៨ប្រកួតឈ្នះទាំង ៨ប្រកួត។
៨ប្រកួតកន្លងមករបស់ព្រះខ័នរាជស្វាយរៀង ឈ្នះ៨ ជាប់គ្នា រួមមាន៖
- ប្រកួតទី១៖ ឈ្នះ Tiffy Army ២-០ នៅកីឡដ្ឋានស្តាត់ចាស់
- ប្រកួតទិ២៖ ឈ្នះភ្នំពេញក្រោន ២-១ នៅកីឡដ្ឋានខេត្តស្វាយរៀង
- ប្រកួតទី៣៖ ឈ្នះណាហ្គាវើលដ៍ ១-០ នៅកីឡដ្ឋានខេត្តស្វាយរៀង
- ប្រកួតទី៤៖ ឈ្នះ ISI ដង្កោសែនជ័យ ២-១ នៅកីឡដ្ឋាន អេ អាយ អេ ខេអឹមអេច ផាក
- ប្រកួតទី៥៖ ឈ្នះអង្គរថាយហ្គឺរ ៥-២ នៅកីឡដ្ឋានខេត្តស្វាយរៀង
- ប្រកួតទី៦៖ ឈ្នះវិសាខា ១-០ នៅកីឡដ្ឋាន ព្រីនស៍
- ប្រកួតទី៧៖ ឈ្នះព្រៃវែង ៥-៣ នៅកីឡដ្ឋានខេត្តស្វាយរៀង
- ប្រកួតទី៨៖ ឈ្នះគិរីវង់សុខសែនជ័យ ២-១ នៅកីឡដ្ឋានខេត្តស្វាយរៀង

បច្ចុប្បន្ន ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz កំពុងឈរកំពូលតារាង ៨ប្រកួត ឈ្នះទាំង ៨ ស៊ុតបញ្ចូលទីគូប្រកួតបាន ២០គ្រាប់ របូត ៨គ្រាប់ មាន ២៤ពិន្ទុពេញ។
តារាងចំណាត់ថ្នាក់ បណ្ដុះអាសន្ន សប្ដាហ៍ទី៨៖

