ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ដើរធ្លាក់ទឹកត្រពាំងលង់ស្លាប់ ឪពុកម្តាយទ្រហោយំ បានត្រឹម   ឱបសពកូនវិលទៅផ្ទះ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅត្រពាំងទឹកមួយកន្លែងក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

ក្មេងប្រុសរងគ្រោះឈ្មោះ ម៉េង គឹមឡុង អាយុ៧ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ ស្នាក់នៅក្នុង   ភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល មានស្រុកកំណើតភូមិព្រែកខ្សាយ «ខ» ឃុំ   ព្រែកខ្សាយ ស្រុកពាមរ៍ ខេត្តព្រៃវែង ។

តាមក្រុមគ្រួសារបានឲ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ឃើញកូននៅរត់លេងមុខផ្ទះ ហើយក្រុមគ្រួសារក៏មិនចាប់អារម្មណ៍ រវល់តែការងារផ្ទះភ្លេចខ្លួន។ លុះរហូតដល់វេលាម៉ោង៥និង៣០នាទី បាត់កូន ហៅរកឲ្យហូបបាយ តែមិនឃើញ ទើបនាំគ្នាដើររក ស្រាប់តែប្រទះឃើញលង់ទឹកត្រពាំងស្លាប់ទៅវិញ ។

ពេលឃើញក្មេងរងគ្រោះទោះជាក្រុមគ្រួសារព្យាយាមលើករលាក់យ៉ាងណាក្តី ក៏មិនអាចមានជីវិតឡើងវិញដែរ។ បន្តាប់មកបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យ រួចក្រុមគ្រួសារដឹកសពក្មេងយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.