កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៧៦៥នាក់បន្ថែមទៀតក្នុងនោះមាន ៣២៨នាក់ជាករណីនាំចូលខណៈដែលមានអ្នកជាសះស្បើយឡើងវិញចំនួន៦៩៤នាក់។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២១នេះ។

ក្នុងនោះដែរតួលេខអ្នកបាត់បង់ជីវិតបានថយចុះមកនៅត្រឹម១១នាក់ប៉ុណ្ណោះ។

គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៥,៩១៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន៦៨,៣៨៦នាក់ និងស្លាប់សរុបចំនួន ១,៣៥០នាក់៕

Share.