សិល្បៈអន្តរជាតិ៖ តារាចម្រៀងប្រចាំក្រុម Blackpink នាង Jisoo និងតារាសម្ដែងប្រុស Ahn Bo Hyun បានប្រកាសជាផ្លូវការហើយថាអ្នកទាំងពីរនេះបានបញ្ចប់ទំនាក់ទំនងស្នេហារបស់ពួកគេជាផ្លូវការហើយដោយសល់ត្រឹមឈ្មោះជាមិត្តភក្ដិប៉ុណ្ណោះ។

កាលពីថ្ងៃទី២៤ ខែតុលា ម្សិលមិញនេះ មានសេចក្ដីរាយការណ៍ចេញពីប្រភពខាងក្នុងថា៖ «Jisoo និង Ahn Bo Hyun បានឃ្លាតឆ្ងាយពីគ្នាដោយសារតែអ្នកទាំងពីរមានតារាងការងារដ៏មមាញឹករៀងខ្លួន ដូច្នេះទើបថ្មីៗនេះពួកគេបានសម្រេចចែកផ្លូវគ្នាវិញ។
ចំពោះដំណឹងចចាមអារ៉ាមនេះត្រូវបានផលិតកម្ម YG Entertainment បានចេញមកបញ្ជាក់ថា៖ «នេះគឺជាការពិតដែល Jisoo និង Ahn Bo Hyun បានចែកផ្លូវគ្នា»
គួររំលឹកឡើងវិញថា Jisoo និង Ahn Bo Hyun បានចាប់ផ្ដើមទាក់ទងគ្នាដោយប្រើឈ្មោះជាសង្សារកាលពីខែសីហា តែឈានចូលមកដល់ជិតចុងខែ១០នេះ អ្នកទាំងពីរបានប្រកាសចែកផ្លូវគ្នាវិញ។
ប្រភព៖ Soompi
