យុទ្ធនាការចាក់វ៉ាកសាំងសម្រាប់កុមារនិងយុវវ័យនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួនទៀតនឹងចាប់ផ្តើមនៅថ្ងៃទី០១ខែសីហាខាងមុខ នេះហើយ។

ដើម្បីសម្រួលដល់ដំណើរការនេះ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃនេះបានចេញសេចក្តី ជូនដំណឹងមួយពាក់ព័ន្ធនឹងឯកសារចាំបាច់ដែលកុមារក៏ដូចជាយុវវ័យត្រូវមាននៅពេល ទៅទទួលវ៉ាក់សាំង។

ឯកសារចាំបាច់ទាំងនោះរួមមាន៖

-កុមារអាយុចាប់ពី១២ដល់ក្រោម១៥ឆ្នាំ សូមយកមកជាមួយនូវសំបុត្រកំណើតឬសៀវភៅ ស្នាក់នៅឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន

– យុវវ័យចាប់ពី១៥ឆ្នាំដល់ក្រោម១៨ឆ្នាំត្រូវយកមកជាមួយនូវសំបុត្រកំណើតឬអត្តសញ្ញាប័ណ្ណ សញ្ជាតិខ្មែរឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារឬលិខិតឆ្លងដែនភ្ជាប់មកជាមួយ។

ជាងនេះទៅទៀតការចាក់វ៉ាក់សាំងសម្រាប់កុមារនិងយុវវ័យមានអាយុពី១២ទៅដល់ក្រោម អាយុ១៨ឆ្នាំត្រូវមានលិខិតព្រមព្រៀងអនុញ្ញាតជាលាយល័ក្ខណ៍អក្សរពីសំណាក់៖

-មាតាបិតានិងអាណាព្យាបាលក្នុងករណីកុមារឬយុវវ័យនោះស្នាក់នៅឆ្ងាយពីមាតាបិតាឬ អាណាព្យាបាល តម្រូវឲ្យមាតាបិតាឬអាណាព្យបាលបំពេញលិខិតព្រមព្រៀងនេះហើយ ផ្ញើតាមអនឡាញផ្ញើមកបុត្រធីតាឬសាច់ញាតិដើម្បីផ្តល់ឲ្យគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំងផ្ទាល់

-អ្នកគ្រប់គ្រងចំពោះកុមារកំព្រាដែលរស់នៅតាមមណ្ឌល

-ក្នុងករណីកុមារឬយុវវ័យនោះជាជនអនាថាដែលគ្មានអាណាព្យាបាលឬមិនមានទីតាំង ស្នាក់នៅពិតប្រាកដត្រូវមានលិខិតបញ្ជាក់ចេញដោយអាជ្ញាធរមូលដ្ឋាន៕

Share.