ក្រសួងសុខាភិបាលអនុញ្ញាតឱ្យសេវាសុខាភិបាលឯកជន ស្របច្បាប់ទាំងអស់ អាចផ្តល់វ៉ាក់សាំងកូវីដ-១៩ ដែលទទួលស្គាល់ដោយអង្គការ សុខភាពពិភពលោក ទៅកាន់ទៅកាន់អតិថិជនរបស់ខ្លួនបាន។

ក្រសួងសុខាភិបាល បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួននៅថ្ងៃទី២៩ខែកក្កដានេះថា ថា សេវាឯកជនដែលទទួលបានការអនុញ្ញាតឱ្យធ្វើការផ្តល់វ៉ាក់សាំងកូវីដ-១៩ ដែលមានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដើម្បីផ្តល់ជូនអតិថិជនត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖

-ទី១៖ ត្រូវមានកន្លែង និងបុគ្គលិកឈរត្រួតពិនិត្យជំងឺដំបូង (Screening) នៅក្រៅបរិវេណអគារផ្នែកខាងមុខ ប្រសិនបើមានអតិថិជនណាមួយ មានរោគសញ្ញាសង្ស័យថា ជាជំងឺកូវីដ-១៩ត្រូវសុំគាត់ធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩។

-ទី២៖ ត្រូវមានគ្រូពេទ្យ ០១ រូបយ៉ាងតិច ដែលមានបទពិសោធន៍ ឬឯកទេសផ្នែកសង្គ្រោះបន្ទាន់ (ICU) សម្រាប់ជួយសង្គ្រោះបន្ទាន់ នៅពេលមានហានិភ័យ ក្រោយការផ្តល់វ៉ាក់សាំង។

-ទី៣៖ ត្រូវមានប័ន្ទប់សង្គ្រោះបន្ទាន់ (ICU) ដែលមានបំពាក់ឧបករណ៍បរិក្ខាសម្រាប់សង្គ្រោះបន្ទាន់សមស្រប។

-ទី៤៖ ត្រូវមានប្រព័ន្ធត្រជាក់ក្នុងការរក្សាទុកវ៉ាក់សាំងសមស្រប។

-ទី៥៖ ត្រូវមានប្រព័ន្ធគ្រប់គ្រងការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ ដោយអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

-៦៖ ត្រូវមានប្រព័ន្ធគ្រប់គ្រងសំណល់វេជ្ជសាស្រ្ត៕

Share.