យ៉ាងហោចមុខរបរ ឬអាជីសកម្មចំនួន ៦ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញប្រកាសផ្អាកបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ មុខរបរដែលបានផ្អាកនេះ ស្ថិតនៅក្នុងវិធានការដ្ឋបាល របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមាន ៦ទំព័រ និង៩មាត្រា ចុះកាលបរិច្ឆេតថ្ងៃទី ២៩ ខែកក្កដា ២០២១ ម្សិលមិញនេះ។ 

នៅក្នុងសេចក្ដីសម្រេច នៃការដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូដ-១៩។ 

ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចខាងក្រោម៖

  • 1 សាលារៀន រូមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន ប៉ុន្ដែ អាចធ្វើការបណ្ដុះ៖បណ្តាល
  • 2 តាមប្រព័ន្ធអនឡាញ – អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារាំអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ
  • 3 រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសូនកម្សាន្តនានា
  • 4 អាជីវកម្មម៉ាស្សា សូណា និងស្ចឹមគ្រប់ប្រភេទ
  • 5 ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ
  • 6 រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។

រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលមិនត្រូវបានហាមឃាត់ខាងលើនេះ ត្រូវអនុវត្តវិធានការ សុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឹងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ 

មុខរបរ ឬអាជីវកម្ម៦នេះ ហាមដាច់ខាត អំឡុងវិធានតឹងរឹង

Share.