សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១នាក់ក្រោយលួចម៉ូតូពីខេត្តបាត់ដំបងរួច រត់គេចខ្ទៅលាក់ខ្លួននៅក្នុងខេត្តបន្ទាយមានជ័យ។

មន្ត្រីការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹង ថា នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប  សហការជាមួយនឹងកម្លាំងព្រហ្មទណ្ឌទទួលបន្ទុក រួមទាំងកម្លាំងអធិការដ្ឋាន នគរបាល ស្រុក មង្គលបូរីនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបង្ក្រាបនិងឃាត់ខ្លួនមុខសញ្ញាលួចយកម៉ូតូ  ០១ករណីរួចនាំជនសង្ស័យមកសាកសួរ។

ជនសង្ស័យមានឈ្មោះ ហៀង  រ៉ាវី  ភេទប្រុស  អាយុ  ៣៩ឆ្នាំ  មុខរបរមិនពិតប្រាកដមាន ស្រុកកំណើតក្នុងភូមិអូរឫស្សី សង្កាត់ អូរឫស្សី  ក្រុង ក្រចេះ  ខេត្តក្រចេះ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុ ថ្ងៃទី ២៨ ខែកក្កដាកន្លងទៅជនសង្ស័យ បាន ធ្វើសកម្មភាព លួច ម៉ូតូ ១ គ្រឿងជារបស់ជនរងគ្រោះឈ្មោះ លីន  បូរុំ  ភេទស្រី  អាយុ  ៥៥  ឆ្នាំ  មានទីលំនៅ ភូមិកម្មករ  សង្កាតស្វាយប៉ោ  ក្រុងបាត់ដំបង  ខេត្ត បាត់ដំបង  នៅ ចំណុច ផ្ទះរបស់ ជនរងគ្រោះ ។

នៅក្នុងការបង្ក្រាបនេះសមត្ថកិច្ចដកហូតបានវត្ថុតាងម៉ូតូម៉ាកហុងដាស្កុបពី  ពណ៌ស ស៊េរីឆ្នាំ  ២០២០  មួយគ្រឿងជារបស់ជនរងគ្រោះដោយត្រូវប្រគល់ជូនដល់ម្ចាស់ដើមវិញ។ ចំណែក ជនសង្ស័យ មន្ត្រីការិយាល័យ ជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្ត បាត់ដំបងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ដំបងក្រញូង

Share.