ភ្នំពេញ៖ ផ្ទះបើកអុីនធើណេតមួយកន្លែងកំពុងបើកដំណើរការទទួលភ្ញៀវចេញចូលលេងមិនដាច់ទាំងយប់ថ្ងៃលើ២៤ម៉ោង បានដោយរលូនអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យមិនអើពើ។ ទីតាំងផ្ទះបើកអុីនធើណេតបង្កប់ល្បែងសុីសងស្ថិតនៅផ្លូវបេតុ៣៨C(ហៅផ្លូវឃ្លាំងដែក)ភូមិទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថាទីតាំងអុីនធើណេតខាងលើក្រោយពីផ្អាកដំណើរមួយរយ:កន្លងមកត្រូវបានបើកដំណើរការទទួលភ្ញៀវចូលលេងឡើងវិញដោយរលូន ជាច្រើខែមកហើយមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យចុះធ្វើការបង្រ្កាបឡើយ។

ពលរដ្ឋបានបន្តទៀតថា ការដែលកើតមានល្បែងភ្នាល់សុីសងនឹងកើតអំពើរហឹង្សា ចោរ ឆក់ ប្លន់ ក្មេងនើង ក្មេងស្ទាវ បង្កអសន្តិសុខនៅក្នុងមូលដ្ឋាន ឯណាទៅភូមិឃុំមានសុវត្ថភាពទាំង៩ចំណុចនោះ ខណ:ដែលមានល្បែងសុីសងនៅក្នុងមូលដ្ឋានហើយអាជ្ញាធរមិនមានវិធានការបង្រ្កាបបែបនេះ។

គួររំលឹកផងដែរថា កន្លងមកលោក ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ បានដាក់បទបញ្ជាអោយភិបាលខណ្ឌ ទាំង១៤ ចុះបង្ក្រាបទីតាំងដែលបង្កប់ល្បែងភ្នាល់ គ្រប់ ប្រភេទ ដូចជា ហ្គេម បាញ់ ត្រី ហ្គេម Internet Online និង ល្បែង ស៊ី ផ្សេង ទៀត ។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា បើសិនជា រកឃើញថា ទីតាំងណា ដែលបើក ល្បែង ស៊ី សង ត្រូវចាត់វិធានការ តាមផ្លូវច្បាប់ បិទអាជីវកម្មនោះ ហើយ ត្រូវធ្វើការឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ។

ឯកឧត្តបានសង្កត់ធ្ងន់ៗថា អាជ្ញាធរ មានសមត្ថកិច្ច ក៏ដូចជា អាជ្ញាធរដែនដី ត្រូវត្រួតពិនិត្យ ឲ្យបានម៉ត់ចត់បំផុត មិនត្រូវអនុញ្ញាតឲ្យ មានល្បែង ស៊ី សង ប្រភេទ នៅក្នុងមូលដ្ឋាន ជាដាច់ខាត ក្នុងករណី ដែលមាន នៅក្នុងមូលដ្ឋាន របស់ខ្លួនត្រូវបង្ក្រាបភ្លាមៗ ទាំង អ្នកលេង និងម្ចាស់ទីតាំង ដែលប្រកបអាជីវកម្មខុសច្បាប់ទាំងនេះ ។

មហាជនក៏ដូចជាពលរដ្ឋក្នុងមូលដ្ឋានកំពុងរងចាំមើលថាតើ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ និងលោក អ៊ុក បូនីន អធិការខណ្ឌមានជ័យមាន ពេលណាលោកមានវិធានការបង្ក្រាបល្បែងស៊ីសងខាងលើនេះ ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក៏ដូចជាអនុវត្តន៍គោលការណ៍ ភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃ៕

អត្ថបទ៖សេង សាវី

Share.