ព្រះខ័នរាជស្វាយរៀង នៅ​តែបន្តរកជ័យជម្នះបាន ក្រោយឈ្នះបឹងកេត ក្នុង​លទ្ធផល ៣-១ ប្រកួត​សប្ដាហ៍ទី៩ នៃពានរង្វាន់ Cambodian Prmier League រដូវកាល២០២៣-២៤ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣នេះ។

ដូច​​នេះ ក្លិបបាល់ទាត់​ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz កំពុង​ឈរ​កំពូល​តារាង​ ៩ប្រកួត ឈ្នះទាំង ៩ស៊ុតបញ្ចូលទីគូប្រកួតបាន ២៣គ្រាប់ របូត ៩គ្រាប់ មាន ២៧ពិន្ទុពេញ។

៩ប្រកួត​កន្លង​មក​របស់​ព្រះខ័នរាជស្វាយរៀង ឈ្នះ៩ជាប់គ្នា រួម​មាន៖

  • ប្រកួតទី១៖ ឈ្នះ Tiffy Army ២-០ នៅកីឡដ្ឋានស្តាត់ចាស់
  • ប្រកួតទិ២៖ ឈ្នះភ្នំពេញក្រោន ២-១ នៅកីឡដ្ឋានខេត្តស្វាយរៀង
  • ប្រកួតទី៣៖ ឈ្នះណាហ្គាវើលដ៍ ១-០ នៅកីឡដ្ឋានខេត្តស្វាយរៀង
  • ប្រកួតទី៤៖ ឈ្នះ ISI ដង្កោសែនជ័យ ២-១ នៅកីឡដ្ឋាន អេ អាយ អេ ខេអឹមអេច ផាក
  • ប្រកួតទី៥៖ ឈ្នះអង្គរថាយហ្គឺរ ៥-២ នៅកីឡដ្ឋានខេត្តស្វាយរៀង
  • ប្រកួតទី៦៖ ឈ្នះវិសាខា ១-០ នៅកីឡដ្ឋាន ព្រីនស៍
  • ប្រកួតទី៧៖ ឈ្នះព្រៃវែង ៥-៣ នៅកីឡដ្ឋានខេត្តស្វាយរៀង
  • ប្រកួតទី៨៖ ឈ្នះគិរីវង់សុខសែនជ័យ ២-១ នៅកីឡដ្ឋានខេត្តស្វាយរៀង
  • ប្រកួតទី៩ ឈ្នះបឹងកេត ៣-១ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)៕
Share.