ខ្សែប្រយុទ្ធរបស់ក្លិបព្រះខ័នរាជស្វាយរៀង Marcus Warren Haber បន្ត​កាន់កាប់តំណែង Top Scorers ក្រោយ​រក​បាន​បន្ថែម ១គ្រាប់​ទៀត ជួយ​ក្រុម​យក​ឈ្នះបឹងកេត ប្រកួត​នៅ​សប្ដាហ៍ទី៩ នៃ​ពាន​រង្វាន់​លីគកំពូល​កម្ពុជា Cambodian Prmier League រដូវកាល ២០២៣-២៤។

Marcus Haber ក៏ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​គ្រប់​ការ​ប្រកួត មានសរុប ១៣គ្រាប់ ស្របពេល​ដែរព្រះខ័នរាជស្វាយរៀង ឈ្នះ​គ្រប់​ការ​ប្រកួត។

គ្រាប់បាល់រកបាន​របស់ Marcus Haber មាន​ដូច​ខាង​ក្រោម៖

  • សប្ដាហ៍ទី១៖ ឈ្នះ Tiffy Army ២-០ នៅកីឡដ្ឋានស្តាត់ចាស់ Marcus Haber រកបាន ២គ្រាប់ម្នាកឯង
  • សប្ដាហ៍ទី២៖ ឈ្នះភ្នំពេញក្រោន ២-១ នៅកីឡដ្ឋានខេត្តស្វាយរៀង Marcus Haber រកបាន ២គ្រាប់ម្នាកឯង
  • សប្ដាហ៍ទី៣៖ ឈ្នះណាហ្គាវើលដ៍ ១-០ នៅកីឡដ្ឋានខេត្តស្វាយរៀង Marcus Haber រកបាន ១គ្រាប់ម្នាកឯង
  • សប្ដាហ៍ទី៤៖ ឈ្នះ ISI ដង្កោសែនជ័យ ២-១ នៅកីឡដ្ឋាន អេ អាយ អេ ខេអឹមអេច ផាក Marcus Haber រកបាន ១គ្រាប់
  • សប្ដាហ៍ទី៥៖ ឈ្នះអង្គរថាយហ្គឺរ ៥-២ នៅកីឡដ្ឋានខេត្តស្វាយរៀង Marcus Haber រកបាន ១គ្រាប់
  • សប្ដាហ៍ទី៦៖ ឈ្នះវិសាខា ១-០ នៅកីឡដ្ឋាន ព្រីនស៍ Marcus Haber រកបាន ១គ្រាប់ម្នាកឯង
  • សប្ដាហ៍ទី៧៖ ឈ្នះព្រៃវែង ៥-៣ នៅកីឡដ្ឋានខេត្តស្វាយរៀង Marcus Haber រកបាន ៣គ្រាប់
  • សប្ដាហ៍ទី៨៖ ឈ្នះគិរីវង់សុខសែនជ័យ ២-១ នៅកីឡដ្ឋានខេត្តស្វាយរៀង Marcus Haber រកបាន ១គ្រាប់
  • សប្ដាហ៍ទី៩ ឈ្នះបឹងកេត ៣-១ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) Marcus Haber រកបាន ១គ្រាប់

ខាងក្រោមគឺបញ្ជី Top Scorers គិតត្រឹមចប់វគ្គសន្សុំពិន្ទុ​ជុំ​ទី១ នៅសប្ដាហ៍ទី៩៖

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជា​ក្រុម​តែ​មួយ​គត់​នៅ​លីគកំពូល​កម្ពុជា ដែល​អាច​រក​ជ័យ​ជម្នះបាន​គ្រប់​ការ​វប្រកួត ឆ្លង​កាត់​ ៩សប្ដាហ៍ វគ្គសន្សុំពិន្ទុ​ជុំ​ទី១ នៃពានរង្វាន់ Cambodian Prmier League រដូវកាល២០២៣-២៤ កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។

ដូច​​នេះ ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz ឆ្លង​កាត់​ ៩សប្ដាហ៍ មាន​៩ប្រកួត ឈ្នះទាំង ៩ស៊ុតបញ្ចូលទីគូប្រកួតបាន ២៣គ្រាប់ របូត ៩គ្រាប់ មាន ២៧ពិន្ទុពេញ ឈរកំពូល​តារាងចំណាត់​ថ្នាក់។

គួរបញ្ជាក់ថា ការ​ប្រកួត​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 មាន ​១០​ក្រុម​ជា​សមាជិក​ដោយ​ត្រូវ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ ដល់​លេខ៤ ​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ប៉ះ​គ្នា​១ជុំ សរុប​ពិន្ទុ​ក្រុម​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក។ សម្រាប់​ការ​ប្រកួតបាន​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២៣ គ្រោង​នឹង​បញ្ចប់​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៤ ខាង​មុខ៕

តារាងចំណាត់ គិតត្រឹមចប់វគ្គសន្សុំពិន្ទុ​ជុំ​ទី១ នៅសប្ដាហ៍ទី៩៖

Share.