សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បាន​ចេញ​សេចក្ដីជូនដំណឹងដល់ក្លឹប-សមាគម និងសាធារណជន ស្នេហាវិស័យកីឡាឱ្យបានជ្រាបថា ក្រោមគម្រោងថវិកាគាំទ្រប្រចាំឆ្នាំ២០២៣ របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍកីឡាជាតិ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា សហការ ជាមួយសាលាខេត្តកែប រៀប ចំការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំ​ឆ្នាំ​២០២៣ ចាប់ពីថ្ងៃទី ១៥-១៧ ខែធ្នូ ឆ្នាំ២០២៣ នៅឆ្នេរលេងទឹក ខេត្តកែប។

សម្រាប់​វិញ្ញាសា កីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំ​ឆ្នាំ​២០២៣ មានដូចខាងក្រោម៖


១.វិញ្ញាសាអាគ័តត្លុង ” Standard Aquathlon ” បុរស
– ហែលទឹក ១ គ.ម + រត់ប្រណាំង ៥ គ.ម
២.វិញ្ញាសាអាគ័តឆ្លូង ” Standard Aquathlon ” នារី
– ហែលទឹក ១ គ.ម + រត់ប្រណាំង ៥ គ.ម
៣.វិញ្ញាសាអាគ័តក្នុង ” Sprint Aquathlon ” បុរស (អាយុក្រោម១៨ឆ្នាំ)
– ហែលទឹក ៥០០ ម៉ែត្រ + រត់ប្រណាំង ២.៥ គ.ម
៤.វិញ្ញាសាអាគ័តត្លុង ” Sprint Aquathlon ” នារី (អាយុក្រោម១៨ឆ្នាំ)
– ហែលទឹក ៥០០ ម៉ែត្រ + រត់ប្រណាំង ២.៥ គ.ម

ការទទួលពាក្យចូលរួមប្រកួតចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការសហព័ន្ធ (អាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា)។

សូមភ្ជាប់មកជាមួយនូវ៖

-ពាក្យស្នើសុំចូលរួមប្រកួត និងកិច្ចសន្យា ចំនួន ០១ច្បាប់

-បញ្ជីរាយនាមប្រតិភូ គ្រូបង្វឹក កីឡាករ-ការិនី ចំនួន ០១ច្បាប់

-ប្រវត្តិរូបបិទរូបថតថ្មី ប្រតិភូ គ្រូបង្វឹក កីឡាករ-ការិនី ចំនួន ០១ច្បាប់

សម្រាប់​ព័ត៌មាន​ព័ត៌មានលម្អិតសូមទំនាក់ទំនងនៅទីស្នាក់ការសហព័ន្ធ ឬលេខទូរស័ព្ទ ០៩២ ៧៤៧ ១០២/០១២ ៧៩ ៧៩ ៤៤៕

Share.