កណ្តាល ៖ កម្លាំងសមត្ថកិច្ចខេត្តកណ្តាលបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបានធ្វើសកម្មភាព បន្លំមកធ្វើជាខ្ចីម៉ូតូពីជនរងគ្រោះថាទៅទិញបារីមួយភ្លេត រួចជិះគេចទៅបាត់កាលពីថ្ងៃទី៣១ខែ តុលា ឆ្នាំ២០២៣ វេលាម៉ោង១៦:០០នាទី ស្ថិតនៅចំណុចផ្លូវលំភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ មានឈ្មោះ ហិន សុផាត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនសង្ស័យឃាត់ខ្លួនបានមាឈ្មោះ ម៉ៅ វណ្ណអ៊ី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងធ្វើសោរ មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នាវេលាម៉ោង១៦:០០នាទី ជនរងគ្រោះកំពុងអង្គុយផឹកស្រាជាមួយមិត្តភ័ក្រ្តម្នាក់ទៀតនៅកន្លែងកើតហេតុ ខណៈនោះស្រាប់តែជនសង្ស័យមិនដឹងដើរមកពីណា ក៏មកសុំខ្ចីម៉ូតូរបស់ជនរងគ្រោះថាទៅទិញបារីមួយភ្លែត លឺដូចនោះជនរងគ្រោះដោយគិតថាជាមនុស្សធ្លាប់ស្គាល់គ្នា ក៏ហុចសោរម៉ូតូឱ្យទៅជនសង្ស័យជិះទៅបាត់ លុះបាត់យូមិនឃើញត្រលប់មកវិញ ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្វាយរលំ ឱ្យជួយស្រាវជ្រាវរកជនសង្ស័យ។

ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍បានបើកការស្រាវជ្រាវរហូតដល់ម៉ោងប្រហែល២០:០០នាទីថ្ងៃដដែល ទើបរកឃើញជនសង្ស័យ រួមទាំងម៉ូតូ០១គ្រឿងរបស់ជនរងគ្រោះ ម៉ាក Honda Dream C125 ពណ៌ស ផ្លាកលេខ ភ្នំពេញ 1KH-6394 នាំមកសួរនាំនៅប៉ុស្តិ៍។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានរៀបរាប់ប្រាប់សមត្ថកិច្ចថាខ្លួនពិតជាបានសុំខ្ចីម៉ូតូរបស់ជនរងគ្រោះខាងលើរួចជិះយកទៅបាត់ប្រាកដមែន។ បច្ចុបន្បន្ន ជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទ៖ កណ្តាល

Share.