កណ្តាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានសហការគ្នាចូលលួចកាត់ខ្សែភ្លើងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៩:៣០នាទី ស្ថិតនៅចំណុចភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ជនសង្ស័យទាំង០២នាក់ ទី១.ឈ្មោះ ខ្វែក សារឿន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតភូមិប្រមូលដំ ឃុំស្មោរខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅម្តុំស្តុបចំការមន រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ទី២.ឈ្មោះ តឿ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅ ម្តុំស្តុបចំការមន រាជធានីភ្នំពេញ( គេចខ្លួន)។

ក្នុងការឃាត់ខ្លួននោះ សមត្ថកិច្ចរកឃើញវត្ថុតាងចាប់យករួមមាន ម៉ូតូមួយគ្រឿងម៉ាក Honda Scoopy សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GY-6410 , កន្ត្រៃកាត់ដែក ដងពណ៌លឿង ០១ ប្រវែង ៧០សង់ទីម៉ែត្រ, កន្ត្រៃកាត់ដែកធំ ០១ ប្រវែង ៨០សង់ទីម៉ែត្រ, ខ្សែភ្លើង កាត់ជាកំណាត់ប្រវែង ៩០សង់ទីម៉ែត្រ ចំនួន ០៦កំណត់, ទួណឺវីស០១ ប្រវែង៣០សង់ទីម៉ែត្រ, ដងសោរគ្រាប់ ០១ អក្សរ T ,ដងសោគ្រាប់ ០១ ,ពិល ០១ , កាំបិតកាត់ខ្សែរភ្លើង ០១ ,ដង្កាប់ ០១, គ្រាប់សោរមួយឈុតចំនួន ១៨គ្រាប់,។


តាមរបាយការណ៍សម្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៩:៣០នាទី មានជនសង្ស័យម្នាក់ដែរស្នាក់នៅបន្ទប់ជួលជាប់គ្នា បានមកប្រាប់ជនសង្ស័យម្នាក់ទៀតថា “ដូចជាអត់លុយចាយ ចឹងគិតទៅរកលុយចាយខ្ញុំស្គាល់កន្លែង” ភ្លាមនោះជនសង្ស័យឈ្មោះ តឿ បានយកកន្ត្រៃកាត់ចំនួន០២ និងសម្ភារៈមួយចំនួនខាងលើ ដាក់ក្នុងបាវរួចយកមកដាក់លើម៉ូតូ រួចនាំគ្នាជិះម៉ូតូចេញមកដោយជនសង្ស័យឈ្មោះ ខ្វែក សារឿន ជាអ្នកបើកម៉ូតូ ពេលជិះមកដល់កន្លែងកើតហេតុ ជនសង្ស័យឈ្មោះ តឿ បានចុះទៅពីលើម៉ូតូ រួចយកសម្ភារៈខាងលើដើរចូលទៅក្នុងបាត់ ដោយឱ្យឈ្មោះ ខ្វែក សារឿន ចាំនៅខាងក្រៅ ។ ខណៈនោះឈ្មោះ ខ្វែក សារឿន ពុំបាននៅចាំទេ ដោយបានជិះម៉ូតូត្រឡប់មកផ្ទះវិញទៅ។

លុះដល់វេលាម៉ោង១៨:០០នាទី ជនសង្ស័យឈ្មោះ ខ្វែក សារឿន បានជួបនឹងជនសង្ស័យឈ្មោះ តឿ នៅផ្ទះជួល ពេលនោះឈ្មោះ ខ្វែក សារឿន បានសួរទៅជនសង្ស័យឈ្មោះ តឿ មានលុយចាយខ្លះឬអត់ ហើយឈ្មោះ តឿ បានយកលុយ៤០,០០០រៀល មកបង្ហាញ រួចឱ្យលុយ ២០,០០០រៀលទៅទៅ ខ្វែក សារឿន តែគាត់ពុំទាន់បានយកទេ ហើយក៏នាំគ្នាទិញស្រាផឹកទៅ ពេលកំពុងផឹកឈ្មោះ តឿ បាននិយាយថា ខ្ញុំកាត់ខ្សែភ្លើងគេបានហើយ រួចក៏បបួលគ្នា ជិះម៉ូតូមួយគ្រឿងខាងលើទៅយកខ្សែភ្លើង និងសម្ភារៈដែលខ្លួនលួចបាន ពេលទៅដល់កន្លែងកើតឈ្មោះ តឿ បានចុះពីលើម៉ូតូចូលទៅយកសម្ភារៈ និងខ្សែភ្លើងនោះ ដោយឱ្យឈ្មោះ ខ្វែក សារឿន នៅចាំម៉ូតូដដែល ដោយចាំយូរពេកក៏ជិះម៉ូតូចេញ ក៏ត្រូវបានកម្លាំងប្រជាការពារ ឃាត់ខ្លួនដើម្បីសួរនាំ និងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

អត្ថបទ៖ កណ្តាល

Share.