ក្រុមបាល់ទះ Lavie Long An របស់កីឡាករ គួន ម៉ុម នឹងត្រូវប៉ះក្រុម Sanest Khanh Hoa ក្នុងការប្រកួតបើកឆាកក្នុងជើងទី២ នៃពានរង្វាន់បាល់ទះជើងឯកជាតិ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៤:៣០នាទីរសៀល ដែលការប្រកួតនឹងធ្វើឡើងនៅខេត្តដាកណាង ប្រទេសវៀតណាម។
ខាងក្រោមនេះជាកាលវិភាគរបស់ក្រុម Lavie Long An៖
សូមបញ្ជាក់ដែរថា កាលពីថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ សមាគមបាល់ទះវិសាខា បានប្រកាសថាកីឡាករ គួន ម៉ុម បានផ្ទេរទៅចូលរួមជាមួយក្លិបបាល់ទះ Long An នៅប្រទេសវៀតណាម (ក្នុងលក្ខខណ្ឌខ្ចីជើង)។
ពានរង្វាន់បាល់ទះជើងឯកនៃប្រទេសវៀតណាម ផ្នែកបុរសនឹងបន្តប្រកួតជើងទី២ ដោយពូល C មានក្រុម Sanest Khanh Hoa , Thể Công, Hà Tĩnh, Lavie Long An, TP. Hồ Chí Minh ហើយពូល D មាន Biên Phòng, Đà Nẵng, Hà Nội, Ninh Bình LVPB, VLXD Bình Dương។ ការប្រកួតនេះធ្វើឡើងនៅខេត្ត ដាក់ណាង ទាំង២ពូល នៃជុំទី២នេះ។
គួន ម៉ុម កីឡាករមានកម្ពស់ ១.៩៨ម៉ែត្រ បានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា ពីឆ្នាំ២០១៩ ដល់បច្ចុប្បន្ន ស្របពេលដែលគេក៏ជាតួរសំខាន់ជួយឱ្យបាល់ទះបុរសក្នុងសាលរបស់កម្ពុជា ឈ្នះមេដាយសំរឹទ្ធិ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម និងមេដាយប្រាក់ស៊ីហ្គេម លើកទី៣២ ក្នុងរាជធានីភ្នំពេញ កាលពីពេលថ្មីៗ៕