ការប្រកួតពានរង្វាន់បាល់ទះ សម្តេច ក្រឡាហោម ស ខេង ឆ្នាំ២០២៣ នឹងមានក្រុមចូលរួមចំនួន ២៨សមាគម ក្លិបមកពីរាជធានី-ខេត្ត ដោយមានការប្រកួតសន្សំពិន្ទុតាមពូលក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ មានឈ្មោះឡើងទៅទៅវគ្គ៨ ក្រុមចុងក្រោយដើម្បីបន្តកៅអីរកក្រុមខ្លាំងចូលដល់វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ និង ផ្ដាច់ព្រ័ត្រតែម្តង។

ក្នុងនោះសហព័ន្ធកីឡាបាល់ទះកម្ពុជានឹងរៀបចំ សន្និសីទសារព័ត៌មាន និងពិធីចាប់ពូល នៃការប្រកួតកីឡាបាល់​ទះ​ដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ ដើម្បីផ្ដល់ព័ត៌មានពិស្ដារអំពីការប្រកួតកីឡាបាល់​ទះ​ខាងលើ ដែលនឹងប្រព្រឹត្តិទៅ៖
-ទីកន្លែង ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល
-កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៤:០០នាទីតទៅ។

ខាងក្រោមនេះគឺជាសមាសភាពសមាគមក្លិបទាំង ២៨ត្រៀមចូលរួមប្រកួតពានរង្វាន់បាល់ទះ សម្តេច ក្រឡាហោម ស ខេង ឆ្នាំ២០២៣៖

១. សមាគមបាល់ទះវិសាខា B
២. សមាគមបាល់ទះក្រសួងមហាផ្ទៃ B
៣. ក្លិបបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ
៤. ក្លិបបាល់ទះស្នងការដ្ឋាន នគរបាលខេត្តតាកែវ
៥. ក្លិបបាល់ទះស្នងការដ្ឋាន នគរបាលខេត្តកែប
៦. ក្លិបបាល់ទះស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ
៧. ក្លិបបាល់ទះឬទ្ធិសែន (ខេត្តកំពង់ឆ្នាំង)
៨. ក្លិបបាល់ទះស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង
៩. ក្លិបបាល់ទះស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិន
១០. ក្លិបបាល់ទះស្នងការដ្ឋាន នគរបាលខេត្តឧត្តរមានជ័យ
១១. ក្លិបបាល់ទះស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ
១២. ក្លិបបាល់ទះតាឌីខេត្តព្រះវិហារ
១៣. ក្លិបបាល់ទះស្នងការដ្ឋាន នគរបាលខេត្តសៀមរាប
១៤. ក្លិបកីឡាបាល់ទះអាចារ្យលាក់ខេត្តកំពង់ធំ
១៥. ក្លិបបាល់ទះស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ
១៦. ក្លិបបាល់ទះស្នងការដ្ឋាន នគរបាលខេត្តរតនគិរី
១៧. ក្លិបបាល់ទះស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី
១៨. ក្លិបបាល់ទះស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង
១៩. ក្លិបបាល់ទះស្នងការដ្ឋាន នគរបាលខេត្តកណ្តាល
២០. ក្លិបបាល់ទះស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម
២១. ក្លិបបាល់ទះស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ
២២. ក្លិបបាល់ទះស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង
២៣. ក្លិបបាល់ទះស្នងការដ្ឋាន នគរបាលខេត្តក្រចេះ
២៤. ក្លិបបាល់ទះស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់
២៥. ក្លិបបាល់ទះ យុវជន បក្សីឆ្លងដែន
២៦. ក្លិបបាល់ទះស្នងការដ្ឋាន នគរបាលខេត្តកោះកុង
២៧. ក្លិបបញ្ជាការដ្ឋានកងអង្គរក្ស
២៨. ក្លិបបាល់ទះស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង។

សូមបញ្ជាក់ថា សម្រាប់ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២ កន្លងទៅមានក្រុមចូលរួមចំ​នួន​២១ ដោយ បែងចែកជា ៤ពូលផ្សេងគ្នាក្រុមបាល់ទះ វិសាខា B បានក្លាយជាម្ចាស់ជើងឯក ក្រោយយកឈ្នះលើក្រុមរដ្ឋបាល រាជធានីភ្នំពេញ B ដោយលទ្ធផល ៣សិត ទល់២សិត (២៧-២៩, ២៥-២៣, ២៦-២៤​,១៧​-២៥, ១១-១៥) ក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្នុងសាលបាល់ទះ ព្រីនស៍ ក្នុងរាជធានីភ្នំពេញ៕

Share.