បន្ទាយមានជ័យ៖ រថយន្តក្រុងដឹកអ្នកដំណើរឡើងជែងធ្លាក់ផ្លូវចូលប្រឡាយទឹក តែគ្មានអ្នករងគ្រោះនៅស្រុកដែលកើតឡើងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតភូមិ.ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ។


អ្នកបើកបររថយន្តក្រុងដឹកអ្នកដំណើរបានប្រាប់ថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគាត់ដឹកអ្នកដំណើរពីភ្នំពេញទៅក្រុងប៉ោយប៉ែត នៅពេលម៉ោងយប់ពេលដល់កន្លែងកើតហេតុបានឡើងវាជែងរថយន្តគ្រឿងទៀតដែលបើកបរស្របទិសគ្នាបណ្តាលរ៉េចង្កូតធ្លាក់ផ្លូវចូលប្រឡាយទឹក សំណាងមនុស្ស ក្នុងរថយន្តគ្មានអ្នករងរបួសតែសើមទំនិញក្រោមបាតរថយន្ត។


ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញកម្លាំងនគរបាលប៉ុស្តិ៍ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះបានចុះមកពិនិត្យភ្លាមៗការពារខ្លាចមានគ្រោះថ្នាក់កើតឡើង និងអន្តរាគមន៍តាមការពិនិត្យ គឺនៅពេលគ្រោះថ្នាក់កើតឡើងបណ្តាលមកពីអ្នកបើកបររថយន្តដឹកអ្នកដំណើរបើកឡើងជែងគ្មានការប្រុងប្រយ័ត្នទើបធ្លាក់ផ្លូវចូលប្រឡាយទឹកតែ គ្មានអ្នករងគ្រោះនោះទេ។


កម្លាំងនគរបាលប៉ុស្តិ៍បានបញ្ជាក់ថា៖ ក្រោយគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងគ្មានអ្នករងគ្រោះអ្នកដំណើរត្រូវបានរថយន្តក្រុង ១គ្រឿងទៀតបានមកដឹកបន្ត ហើយរថយន្តដែលធ្លាក់ទឹកត្រូវបានហៅរថយន្តមកស្ទូចយកទៅជួសជុល៕

អត្ថបទ៖ ប៉ោយប៉ែត

Share.