កំពង់ស្ពឺ ៖ រថយន្តកូរ៉េដឹកកម្មករបេះផ្លែស្វាយបើកបុកគ្នាជាមួយរថយន្តPriusច្រាសទិស ក្រឡាប់ផ្ងារជើង បណ្តាលឱ្យកម្មករចំការស្វាយចំនួន៣៣នាក់ រងរបួស ធ្ងន់ចំនួន២០នាក់ ស្រី៧នាក់ របួសស្រាល១៣នាក់ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិក្បាលទឹកលើ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយរថយន្តកូរ៉េដឹកកម្មករ ចំនួន ៣៣នាក់ បើកពីត្បូងទៅជើង ជ្រុលបុកគ្នាជាមួយរថយន្តPrius ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BR-2738 បើកច្រាសទិសគ្នា បណ្តាលឱ្យក្រឡាប់ចាក់កម្មករ និងអ្នកបើកបររថយន្ត ចោល របួស៣៣នាក់ របួសធ្ងន់ចំនួន២០នាក់ ស្រីចំនួន៧នាក់ រងរបួសស្រាលចំនួន១៣នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ចាត់បញ្ជូនជនរងគ្រោះ របួសស្រាលទៅមណ្ឌលសុខភាព របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង បង្អែកខេត្តកំពង់ស្ពឺ ចំណែករថយន្តសមត្ថកិច្ចចាត់ចែង ស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាន ទាំង២គ្រឿង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.