ស្វាយរៀង ៖ បុរសម្នាក់រងរបួសធ្ងន់ សន្លប់ស្តូក បន្ទាប់ពីជិះម៉ូតូលឿនហ្វ្រាំងមិនទាន់ជ្រុលបុកសត្វគោរត់ឆ្លងផ្លូវ កាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ជនរងគ្រោះមានឈ្មោះ ឈិត សម្ភ័ស ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិកំពោតលៀប សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1G-3294 ពីត្បូងទៅជើង ល្បឿនលឿន ដល់ចំណុចកើតហេតុ ហ្វ្រាំងមិនទាន់ ជ្រុលបុកសត្វគោរត់ឆ្លងផ្លូវ បណ្តាលឱ្យដួលរងរបួសធ្ងន់ ដេកសន្លប់ស្តូក ។

ក្រោយកើតហេតុ បងប្អូនប្រជាពលរដ្ឋជួយហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងដឹកយកទៅ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ បន្តស្រាវជ្រាវស្វែងរកម្ចាស់គោមកដោះស្រាយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.