ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន ម៉ាណែតមានប្រសាសន៍ថា អគារដ៏ធំស្កឹមស្កៃរបស់ក្រសួងមហាផ្ទៃ ជាសក្ខីភាពឆ្លុះបញ្ចាំងឲ្យឃើញអំពីសារៈសំខាន់នៃតួនាទីនិងភារកិច្ចរបស់ក្រសួងមហាផ្ទៃក្នុងនាមជាឆ្អឹងខ្នងនិងជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលជាពិសេសការផ្តល់សេវារដ្ឋបាលនិងការគាំពារសន្តិសុខសាធារណៈជូនដល់ប្រជាពលរដ្ឋ។ជាមួយគ្នានេះក្រសួងមហាផ្ទៃក៏ដើរតួនាទី ជាស្ពានក្នុងការផ្សារភ្ជាប់រវាងគោលនយោបាយថ្នាក់ជាតិដែលបានដាក់ចេញដោយរដ្ឋាភិបាលទៅអនុវត្តភាគច្រើននៅរដ្ឋបាលថ្នាក់ក្រោមជាតិនិងបញ្ហាផ្ទាល់នៅមូលដ្ឋាន។

ការថ្លែងរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការ ក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២៣នេះ។

ក្នុងនោះសម្តេចលើកឡើងថា អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ គឺជាមរតកមិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាលនីតិកាលចាស់ ដែលផ្តួចផ្តើមសាងសង់ដោយសម្តេចក្រឡាហោម ស ខេង និងការគាំទ្ររបស់សម្តេចតេជោ​ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី។សម្តេចរំពឹងថា មន្ត្រីរាជការក្រសួងមហាផ្ទៃ នឹងដឹងគុណចំពោះគុណូបការៈដ៏ធំធេងរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនីតិកាល ចាស់តាំងចិត្តបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្នុងពិធីនោះដែរសម្តេចប្រមុខរាជរដ្ឋាភិបាលបានបង្ហាញនូវក្តីរំពឹងខ្ពស់ចំពោះមន្ត្រីក្រសួងមហាផ្ទៃក្រោមការដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិតស សុខាក្នុងការបំពេញរាល់កិច្ចកា រជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានគួសបញ្ជាក់ថា អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាង សង់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ។ បើគិតមកទល់ថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ មានរយៈពេល ១ឆ្នាំ ៣៦០ថ្ងៃគត់។

អគារនេះត្រូវបានរចនាឡើងតាមបែបក្លាស៊ីកចម្រុះគ្នា នៃស្ថាបត្យកម្មសម័យបុរាណខ្មែរ និងសម័យទំនើប តុបតែងដោយគ្រឿងលម្អវិចិត្រកម្មបុរាណ នៃប្រពៃណីខ្មែរនិយម មានដំបូល ប្រក់ក្បឿងស្រកាលិញ មានបុស្សបុក ចំនួន ៥ តាមលំនាំប្រាសាទអង្គរវត្តកំពូលប្រាំ ដោយ អនុលោមទៅតាមសមាមាត្រ នៃរូបរាងអគារ និងបានគិតគូរយ៉ាងហ្មត់ចត់នូវពន្លឺខ្យល់ធម្មជាតិ ចេញចូលប្រកបដោយផាសុកភាព ស័ក្ដិសមជាកន្លែងបម្រើការងារបែបសម័យទំនើប មានទំហំបណ្តោយ ១៥៣ម៉ែត្រ ទទឹង ៨៣ម៉ែត្រ កម្ពស់ ៩ជាន់ មានក្រឡាផ្ទៃសំណង់សរុប ១០៥.៥៤៥ម៉ែត្រក្រឡា (ដប់ម៉ឺនប្រាំពាន់ប្រាំរយសែសិបប្រាំម៉ែត្រក្រឡា) ដោយមិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់ចំណត ដែលអាចចតរថយន្តក្រោមអគារ ។ អគារនេះមានបំពាក់ជណ្តើរយន្ត ចំនួន ១១គ្រឿង ជណ្តើរទាញ ចំនួន ២០គ្រឿង ជណ្តើរថ្មើរជើងនៅជាប់ជណ្តើរយន្ត ចំនួន ៤ទីតាំង, ជណ្តើរអគ្គិភ័យ ចំនួន ៤ និងចំណតរថយន្ត ចំនួន ៣៦០ចំណត។

អគារទីស្តីការក្រសួងទាំងមូល ត្រូវបានបំពាក់ប្រព័ន្ធគ្រប់គ្រងដែលមានមុខងារសំខាន់ៗ ដូចជា ៖

១.  ប្រព័ន្ធគ្រប់គ្រងអគារ (building management system) ដែលមានមុខងារគ្រប់គ្រង និងប្រព័ន្ធបញ្ហាម៉ាស៊ីនត្រជាក់ បិទបើកខ្យល់ក្នុងអគារ ប្រព័ន្ធបន្សុទ្ធខ្យល់ក្នុងអគារ ប្រព័ន្ធពន្លត់អគ្គិភ័យបិទបើកត្រង់ស្វូភ្លើង ម៉ូទ័របូមទឹក ម៉ូទ័រសម្ពាធទឹក ទូរភ្លើង(ATS) ម៉ាស៊ីនភ្លើង និងបិទបើកអំពូលភ្លើង

២. ប្រព័ន្ធការពារការវាយប្រហារពីខាងក្រៅ

៣. ហេដ្ឋារចនាសម្ព័ន្ធបណ្តាញណេតវើក រួមមាន៖ ប្រព័ន្ធជាប់ទំនាក់ទំនងអត់ខ្សែ, ប្រព័ន្ធ ទូរស័ព្ទ, ប្រព័ន្ធត្រួតពិនិត្យឧបករណ៍ដែលប្រើប្រាស់សេវាអ៊ីនធឺណិត, ប្រព័ន្ធផ្តល់ព័ត៌ មានកម្មវិធីប្រជុំតាមអេក្រង់ទូរទស្សន៍, ប្រព័ន្ធកណ្តឹងអគ្គិភ័យ, ប្រព័ន្ធបំពងសំឡេង, ប្រព័ន្ធគ្រប់គ្រងទ្វារសុវត្ថិភាព, ប្រព័ន្ធគ្រប់គ្រងចំណតរថយន្ត, ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព, ប្រព័ន្ធទូរទស្សន៍, ប្រព័ន្ធប្រជុំ និងសំឡេង, ប្រព័ន្ធវីដេអូខល ប្រព័ន្ធបណ្តាញព័ត៌មាន, ប្រព័ន្ធត្រួតពិនិត្យសព្វាវុធ, ប្រព័ន្ធស្គេនអីវ៉ាន់, និងប្រព័ន្ធត្រួតពិនិត្យក្រោមយានយន្ត។

មួយផ្នែកនៃអគារនេះក៏នឹងត្រូវប្រើប្រាស់ជាមជ្ឈមណ្ឌលរក្សាទិន្នន័យដែលប្រមូលផ្តុំ និងរក្សាទុកគ្រប់ទិន្នន័យព័ត៌មានទាំងអស់ តាមរយៈការបំពាក់ប្រព័ន្ធ Novec សម្រាប់ការពារកុំឱ្យមានអណ្តាតភ្លើងឆាប់ឆេះនៅក្នុងបន្ទប់រក្សាទិន្នន័យប្រព័ន្ធ, UPS Back Up, ប្រព័ន្ធ Cooling system, បំពាក់ Raise Floor, ប្រព័ន្ធចាប់កំដៅ និងចាប់ផ្សែង, ប្រព័ន្ធត្រួតពិនិត្យសីតុណ្ហភាព ចាប់​ផ្សែងភ្លើង ធ្លាយទុយោទឹក ដាច់ចរន្តអគ្គិសនី, ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព, និងប្រព័ន្ធទ្វារសុវត្ថិភាព៕

អត្ថបទ៖ត្រយង

Share.