ជំនួប​ប្រកួត​រវាងបឹងកេត ស្មើជាមួយភ្នំពេញក្រោន ក្នុងលទ្ធផល៥ទល់​និង៥ កាល​ពី​ថ្ងៃទី៤ វិច្ឆិកា នៅពហុកីឡដ្ឋានជាតិ អូឡាំពិក គឺជាជំនួបដែលទាត់ចូលទីគ្នាកើនដល់ ១០គ្រាប់លើកដំបូង នែ​ពានរង្វាន់ Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ ជុំទី២ សប្តាហ៍ទី១០ នៅ​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ដោយឡែក​សម្រាប់​ការ​ប្រកួតដែលទាត់ចូលទីគ្នាច្រើនគ្រាន់កន្លងទៅ មាន​រហូត​ដល់ ៩គ្រាប់​ កើត​ឡើង​កាល​ពី​សប្ដាហ៍ទី១ ក្នុង​ជំនួប​ណាហ្គាវើល យក​ឈ្នះ​ព្រៃវែង ក្នុង​លទ្ធផល ៥-៤ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ នៅ​កីឡ​ដ្ឋាន​ខេត្ត ព្រៃវែង។

លទ្ធផលប្រកួតជុំទី២ សប្ដាហ៍ទី១០ មានដូច​ខាងក្រោម៖

  • គិរីវង់ សុខសែនជ័យ ០-២ វិសាខា នៅកីឡដ្ឋាន គិរីវង់
  • បឹងកេត ៥-៥ ភ្នំពេញក្រោន នៅពហុកីឡដ្ឋានជាតិ អូឡាំពិក
  • ណាហ្គាវើលដ៍ ០-៤ ព្រៃវែង នៅកីឡដ្ឋាន កំពង់ស្ពឺ
  • អង្គរថាយហ្គឺរ ២-១ ISI ដង្កោសែនជ័យ នៅកីឡដ្ឋាន ហនុមាន
  • ព្រះខ័នរាជស្វាយរៀង ១-០ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋាន ស្វាយរៀង

បច្ចុបប្បន្ន​មាន​តែក្លិប​បាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោម​ការ​ដឹក​នាំ​របស់​លោក Pep Muñoz ឆ្លង​កាត់​ ១០សប្ដាហ៍ មាន ​១០ប្រកួត ឈ្នះទាំង ១០ ស៊ុត​បញ្ចូល​ទីគូ​ប្រកួតបាន ២៤គ្រាប់ របូត ៩គ្រាប់ មាន ៣០ពិន្ទុពេញ ឈរកំពូល​តារាងចំណាត់​ថ្នាក់។

គួរបញ្ជាក់ថា ការ​ប្រកួត​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 មាន ​១០​ក្រុម​ជា​សមាជិក​ដោយ​ត្រូវ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ ដល់​លេខ៤ ​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ប៉ះ​គ្នា​១ជុំ សរុប​ពិន្ទុ​ក្រុម​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក។ សម្រាប់​ការ​ប្រកួតបាន​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២៣ គ្រោង​នឹង​បញ្ចប់​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៤ ខាង​មុខ៕

តារាងចំណាត់ថ្នាក់ប្រកួតជុំទី២ សប្ដាហ៍ទី១០ មានដូច​ខាងក្រោម៖

Share.