ព្រះសីហនុ៖ ស្ត្រីម្នាក់បានស្លាប់នៅតាមផ្លូវខណៈពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ និងបុរសម្នាក់ទៀតដែលត្រូវជាប្ដីបានស្លាប់បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យបានមួយយប់ បន្ទាប់ពីពួកគេទាំងពីរនាក់ប្ដីប្រពន្ធបានជិះម៉ូតូបុក គោពេញទំហឹងកាលពីវេលាយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅចំណុចឃុំសំរោងស្រុកព្រៃនប់ខេត្តព្រះសីហនុ។

បើយោងតាមលោកវីរៈសេនីយ៍ទោ ទ្រី ផលណារិន្ទ អធិការរងទទួលផែនសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានឱ្យដឹងថា  មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយម៉ូតូ ០១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1S-២២៩៣  មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ បានជិះឌុបគ្នាពីរនាក់ប្តីប្រពន្ធ បានជ្រុលបុកគោឆ្លងផ្លូវ បណ្តាលឱ្យប្រពន្ធស្លាប់ ប្តីរបួសធ្ងន់កាលពី កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២០:៤០នាទី តាមផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨១-១៨២ ស្ថិតនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះទាំងពីរនាក់ទីឈ្មោះ អេង វណ្ណី ភេទប្រុស អាយុ២០ឆ្នាំ ត្រូវជាប្តីរងរបួសធ្ងន់​ ហើយបានស្លាប់ទៅមន្ទីពេទ្យ ។ ចំណែកប្រពន្ធឈ្មោះ ណាំ គឹមហុង ភេទស្រី អាយុ២០ឆ្នាំ បានស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យ អ្នកទាំង០២មានទីលំនៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត (មិនពាក់មួកសុវត្ថិភាព)។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានប្រជល់ជូនក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូ និងសត្វគោ សមត្ថកិច្ចបានយកមករក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីស្វែងរកម្ចាស់គោមកទទួលខុសត្រូវតាមផ្លូវច្បាប់៕

អត្ថបទ៖ ព្រះសីហនុ

Share.